ATM Cards

សូមជម្រាបថា ដើម្បីស្នើសុំប័ណ្ណ ATM សូមលោកអ្នក អញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតបំផុត ដើម្បីបំពេញទម្រង់ស្នើសុំប័ណ្ណ ATM
ឬទំនាក់ទំនងផ្ទាល់ ទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩១ ៩៩១ ។
សូមអរគុណ!

សូមជម្រាបថា រាល់ប្រតិបត្តិការតាមរយៈប័ណ្ណ ATM អិលអូអិលស៊ី ជាមួយសមាជិក CSS គឺមិនត្រូវបានគិតថ្លៃសេវានោះទេ។
សូមកុំបារម្ភ ចំពោះថ្លៃសេវាដែលបានបង្ហាញនៅលើអេក្រង់ម៉ាស៊ីនអេធីអឹម អិលអូអិលស៊ី ជាអ្នកទទួលបន្ទុកចេញថ្លៃសេវា ជំនួសលោកអ្នក។

ចំពោះប្រតិបត្តិការដែលលោកអ្នកអាចធ្វើ ជាមួយម៉ាស៊ីន ATM មានដូចជា ៖
1. ដកសាច់ប្រាក់/ដកសាច់ប្រាក់រហ័ស
2. ពិនិត្យសមតុល្យគណនី
3. ស្នើសុំរបាយការគណនីសង្ខេប
4. ផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី / ឆ្លងធនាគារ
5. ផ្លាស់ប្តូរលេខសម្ងាត់

ចំពោះប្រតិបត្តិការដែលលោកអ្នកអាចធ្វើ នៅលើម៉ាស៊ីនឆូតប័ណ្ណ (POS) មានដូចជា៖
- ទិញទំនិញ
- ដកសាច់ប្រាក់
- ពិនិត្យសមតុល្យគណនី
- បញ្ជូនមូលនិធិត្រឡប់វិញ
- បង្វែរមូលនិធិលើប្រតិបត្តិការទិញ

សូមជម្រាបថា ថ្លៃសេវានៃការស្នើសុំប័ណ្ណ ATM ជំនួស (ករណីបាត់ ឬ ខូច) គឺ 20,000 រៀល ឬ 5 ដុល្លារ។

សូមជម្រាបថា ប័ណ្ណ ATM របស់ អិលអូអិលស៊ី អាចធ្វើប្រតិបត្តិការជាមួយរូបិយប័ណ្ណប្រាក់រៀល (KHR) និងប្រាក់ដុល្លារ (USD)។
លើកលែងតែការផ្ទេរប្រាក់តាមម៉ាស៊ីន ATM អាចធ្វើបានតែប្រាក់រៀលប៉ុណ្ណោះ (KHR)។

សូមជម្រាបថា លោកអ្នកអាចធ្វើប្រតិបត្តិការជាមួយប័ណ្ណ ATM របស់ អិលអូអិលស៊ី ជាមួយសមាជិក CSS ដែលមានច្រើនជាង 20 ស្ថាប័ន ទូទាំងប្រទេស ដោយគ្រាន់តែស្វែងរកសញ្ញា CSS នៅពីមុខម៉ាស៊ីន ATM របស់ស្ថាប័នដែលជាដៃគូ។ លោកអ្នកអាចពិនិត្យទំហំប្រតិបត្តិការ ប័ណ្ណ ATM ជាមួយសមាជិក CSS តាមរយៈតំណភ្ជាប់ខាងក្រោម៖
https://www.lolc.closocambodia.com/userfiles/media/lolc.com.kh/ATM/lolc-atm-transactions.pdf
សូមអរគុណ

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send