អំពីយើង
ពួកយើងបាននៅជាមួយលោកអ្នកជាង២០ឆ្នាំមកហើយ។
ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយបង្កើនលទ្ធភាពទទួលបានប្រើប្រាស់សេវាធានារ៉ាប់រងដល់ អតិថិជនក្នុងបណ្តាញប្រតិបត្តិការរបស់ខ្លួន និងដើម្បីពង្រឹងកិច្ចការពារអតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានយល់ព្រមធ្វើជាដៃគូសហការអាជីវកម្មប៊េងកាសួរេន ម៉ូឌែលភ្នាក់ងារ ជាមួយ ក្រុមហ៊ុនសិរិនឌីប ម៉ាយក្រូអ៉ីនសួរេន ម.ក។ ក្នុងភាពជាដៃគូរនេះ សិរិនឌីប ម៉ាយក្រូអ៉ីនសួរេន (ទទួលបានអាជ្ញាបណ្ណផ្តល់សេវាធានារ៉ាប់រងខ្នាតតូច) និង អិលអូអិលស៊ី បាន និងកំពុងផ្តល់សេវាធានារ៉ាប់រងអាយុជីវិតការពារកម្ចីខ្នាតតូចជូនអតិថិជន ប្រាក់កម្ចីខ្នាតតូចរបស់ខ្លួនដែលមានទំហំកម្ចីតិចជាង ឬស្មើរ ២០លានរៀល ឬសមមូលរូបិយបណ្ណដទៃ ។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved