គណនីកុមារ

សន្សំប្រាក់ ដើម្បីសម្រេចក្តីស្រមៃ និងអនាគតកូនៗជាទីស្រលាញ់របស់អ្នកជារឿងសំខាន់បំផុត! គណនីកុមាររបស់ អិលអូអិលស៊ី ផ្តល់ភាពងាយស្រួលជូនមាតាបិតា និងអាណាព្យាបាល ក្នុងការដាក់ប្រាក់សន្សំក្នុងរយៈពេលវែង ដើម្បីទទួលបានការប្រាក់ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុកូនៗជាទីស្រលាញ់របស់លោកអ្នក ស្របនឹងការលូតលាស់របស់ពួកគាត់ដូចជា៖ ការសិក្សាអប់រំ រៀបចំមុខជំនួញអាជីវកម្ម ដំណើរកំសាន្ត និងការចាត់ចែងលើចំណាយផ្សេងៗ នាពេលអនាគត។


អត្ថប្រយោជន៍នៃគណនីកុមារ៖

  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • បង្កើនប្រាក់ចំណូលបន្ថែមលើដើមទុនដែលមានស្រាប់ពីការដាក់សន្សំ
  • ងាយស្រួលក្នុងការដាក់ប្រាក់ ដកប្រាក់ និងចាត់ចែងសាច់ប្រាក់ផ្សេងៗ
  • ទទួលបានអត្រាការប្រាក់ខ្ពស់

លក្ខខណ្ឌតម្រូវ៖

→ អតិថិជនតម្រូវឱ្យមានឯកសារក្នុងការបើកគណនីដូចជា៖

  • សម្រាប់កុមារ (ម្ចាស់គណនី)៖
  • - ឯកសារតម្រូវ៖ សំបុត្រកំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ (មានឈ្មោះ និងថ្ងៃខែឆ្នាំកំណើតកុមារ) ឬឯកសារមានសុពលភាពផ្សេងៗទៀតដែលស្ថាប័នអាចផ្ទៀងផ្ទាត់ពីទំនាក់ទំនងរវាងឪពុកម្តាយ ឬអាណាព្យាបាលជាមួយកុមារបាន និងកាតសិស្សមានបិតរូបថត (ប្រសិនបើមាន)។

    - ត្រូវមានអាយុក្រោម ១៨ ឆ្នាំ ។

  • សម្រាប់អាណាព្យាបាល (អ្នករួមគណនី)៖
  • - ឯកសារតម្រូវ៖ អត្តសញ្ញាណបណ្ណដែលមានសុពលភាព ឬលិខិតឆ្លងដែនដែលមានសុពលភាព។

→ យល់ព្រមលើលក្ខខណ្ឌទូទៅនៃការប្រើប្រាស់គណនីកុមារ។

ល.រ. លក្ខណៈពិសេសបរិយាយ
ប្រភេទរូបិយប័ណ្ណ
ប្រាក់រៀល និងប្រាក់ដុល្លារ
ទឹកប្រាក់ដាក់តម្កល់ពេលបើកគណនីដំបូង
→ តម្រូវឱ្យអតិថិជនដាក់ប្រាក់ដំបូង ២០.០០០ រៀល ឬ ៥ ដុល្លារ

ការគណនាការប្រាក់→ ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវបានបូកបញ្ចូលជាមួយប្រាក់ដើមនៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនីកុមារ ឬនៅពេលគណនីត្រូវបានបិទ។
ទំហំប្រតិបត្តិការ
→ ទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
→ ចំនួនប្រតិបត្តិការអតិបរមាក្នុងមួយថ្ងៃ៖ ១០ ដង
មធ្យោបាយដាក់ប្រាក់
→ ការិយាល័យ អិលអូអិលស៊ី
→ កម្មវិធី iPay Cambodia
→ សេវាធនាគារអ៉ីនធើណែត (Internet Banking)
→ ការផ្ទេរប្រាក់ពីធនាគាផ្សេងៗតាមរយៈប្រព័ន្ធ Bakong, FAST និង RFT
ពន្ធកាត់ទុក→ ៦% ក្នុងមួយឆ្នាំ
ប្រភេទគណនី→ គណនីរួម
កម្រៃសេវា៖
ល.រ. បរិយាយកម្រៃសេវា
ស្នើសុំសៀវភៅគណនីកុមារ/ ប័ណ្ណព័ត៌មានគណនី (លើកដំបូង)មិនគិតថ្លៃសេវា
ស្នើសុំសៀវភៅថ្មីនៅពេលប្រើអស់/ ចេញប័ណ្ណព័ត៌មានគណនីថ្មីមិនគិតថ្លៃសេវា
ស្នើសុំសៀវភៅគណនីកុមារថ្មី នៅពេលបាត់ ឬខូច
២០.០០០ រៀល ឬ ៥ ដុល្លារ
បិទគណនីមុនរយៈពេល១ខែ បន្ទាប់ពីបើក២០.០០០ រៀល ឬ ៥ ដុល្លារ
ស្នើសុំលិខិតអះអាងនៃការបញ្ជាក់សមតុល្យប្រាក់បញ្ញើ២០.០០០ រៀល ឬ ៥ ដុល្លារ
អត្រាការប្រាក់៖
ល.រ. រយៈពេល អត្រាការប្រាក់
រៀល ឬ ដុល្លារ
១ឆ្នាំ ៥,២៥%
២ឆ្នាំ ៥,៥%
៣ឆ្នាំ ៥,៧៥%
៤ឆ្នាំ ៦%
៥ឆ្នាំ ៦,២៥%
៦ឆ្នាំ ៦,៥%
៧ឆ្នាំ ៦,៧៥%
៨ឆ្នាំ ៧%
៩ឆ្នាំ ៧,២៥%
១០ ១០ឆ្នាំ ៧,៥%
១១ ១៨ឆ្នាំ ៧,៥%

 បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

ការស្នើសុំប្រើប្រាស់គណនីកុមារ៖

  • សូមអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 

info@lolc.com.kh

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!