ប្រាក់កម្ចីឯកត្តជន បង្កើតឡើងសម្រាប់សហគ្រាសឯកជនដែលមានតម្រូវការដើមទុនច្រើនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ពួកគេ។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺជាអ្នកទាំងឡាយណាដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ហើយត្រូវការកម្ចីរហូតដល់ ៤០,០០០,០០០រៀល ឬសមមូល។
ប្រាក់កម្ចីឯកត្តជនរបស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូសហការរបស់អិលអូអិលស៊ី
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម
ប្រាក់កម្ចីឯកត្តជនបង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើស ដូចជា៖
- បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា