ការគ្រប់គ្រងការរាលដាលនៃកូដ១៩ ប្រកបដោយប្រសិទ្ធភាព បាន ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកវិលមករកភាពប្រក្រតីឡើងវិញ។ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បង្ហាញឱ្យឃើញនូវភាពធន់រឹងមាំ និងបានចូល រួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ទ្រព្យសកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២៣,២% (ដល់ ១១,២ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនបានកើន ឡើង ២៤,៧% (ដល់ ៩,៧ ពាន់លានដុល្លារអាមេរិក) ជាមួយនឹង គណនីឥណទានចំនួន ២,១ លានគណនី។ ទន្ទឹមគ្នានេះ សមតុល្យ ប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើង ២១,២% ដល់ ៥,១ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគណនីប្រាក់បញ្ញើចំនួន ២,៦ លានគណនី នេះបើយោងទៅតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា។
នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ធ្វើប្រតិបត្តិការអាជីវកម្ម របស់ខ្លួនដោយការប្រុងប្រយ័ត្ន និងរក្សាបាននូវកំណើនផលប័ត ឥណទានប្រកបដោយគុណភាព និងការគ្រប់គ្រងផ្ទៃក្នុងដ៏រឹងមាំ។ ខណៈដែលការងើបឡើងវិញក្រោយវិបត្តិកូដ១៩ ពុំទាន់ត្រឡប់មក រកភាពប្រក្រតីឡើងវិញទាំងស្រុងនៅឡើយ កម្ពុជាបានប្រឈមនឹង គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីការប្រែប្រួលនៃអាកាស ធាតុ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ខេត្តចំនួន១៤ ខូចខាត ផ្ទះសំបែងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព) និងបានជន់លេចដីកសិកម្មរាប់ម៉ឺនហិកតា។ ជាមួយនឹងការគាំទ ផ្នែកបទប្បញ្ញត្តិពីធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ី (ខេមបូឌា) អាច បន្តផ្តល់ការអនុគ្រោះដល់អតិថិជន តាមរយៈការផ្ដល់រយៈពេល អនុគ្រោះដល់ពូកគាត់ ដើម្បីឱ្យពូកគាត់មានពេលវេលាក្នុងការចាប់ ផ្ដើមសកម្មភាពអាជីវកម្មឡើងវិញ។
សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២
ផលប័ត្រឥណទាន
អិលអូអិលស៊ី (ខេមបូឌា) រក្សាបាននូវកំណើនប្រកបដោយគុណភាព នៅក្នុងឆ្នាំ២០២២ ដែលផលប័ត្រឥណទានកើនឡើងចំនួន ២១% ដែលមានសមតុល្យសរុបប្រមាណ ១.២៥៣ លានដុល្លារអាមេរិក ខណៈដែលហានិភ័យផលប័ត្រ ឥណទានធំជាង ៣០ ថ្ងៃ មានចំនួន ២,៩៥% ចំនួនអតិថិជនបានកើនឡើង ៧% ដែលមានចំនួន សរុបប្រមាណ ៣៤២ ពាន់នាក់។ ចំនួនអតិថិជនរួមមានអតិថិជន ក្រុម ៤៧% និងអតិថិជនឯកត្តជន ៥៣%។ ផលប័ត្រឥណទាន ភាគច្រើនគឺផ្តល់ដល់អតិថិជនក្រុម និងអតិថិជនឯកត្តជនដែលមាន ចំណូលទាប និងអតិថិជនមិនក្រ ដែលឆ្លុះបញ្ចាំងពីបេសកកម្មរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែង ដល់សហគមន៍ តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន ប្រកបដោយនិរន្តរភាពព្រមទាំងបង្កើតតម្លៃ ដល់គ្រប់ភាគីពាក់ព័ន្ធ។
គុណភាពផលប័ត្រឥណទាន
ជាមួយនឹងការសម្របខ្លួនទៅ នឹងការផ្លាស់ប្តូរនៃម៉ាក្រូសេដ្ឋកិច្ច និងការលំបាកនានា អិលអូអិលស៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុង ការប្រឈមមុខនឹងស្ថានភាពអវិជ្ជមានទាំងនេះ និងអាចរក្សាបាននូវ កំណើនផលប័ត្រឥណទាន ប្រកបដោយគុណភាព និងការត្រួតពិនិត្យ ផ្ទៃក្នុងដ៏រឹងមាំ។ ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អិលអូអិលស៊ី (ខេមបូឌា) បានសហការគ្នាយ៉ាងជិតស្និទ្ធិ ដើម្បីពង្រឹងលើការគ្រប់គ្រង ហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង ដោយអនុវត្តវិធានការ ដូចខាងក្រោម៖
ការសិក្សា និងវាយតម្លៃឥណទានត្រូវបានធ្វើឡើងដោយផ្អែកជា មូលដ្ឋានលើការវិភាគលំហូរសាច់ប្រាក់។
ការបែងចែកកម្រិតសិទ្ធិក្នុងការត្រួតពិនិត្យ និងការអនុម័តលើឥណទាន។
ការត្រួតពិនិត្យជាញឹកញាប់លើគោលនយោបាយនីតិវិធី និងគោលការណ៍ណែនាំ ព្រមទាំងការអនុវត្តលើគោលនយោបាយនីតិវិធី និងគោលការណ៍ណែនាំទាំងនោះ។
ការគាំទ្រពីប្រព័ន្ធក្នុងការរកឃើញ និងបង្ការការអនុវត្តដែលមិនត្រឹមត្រូវ ខុសពីគោលនយោបាយ និងនីតិវិធី។
បន្តពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួច តាមរយៈវិធីសាស្ត្រផ្សេងៗគ្នា។
ការបញ្ជ្រាបវប្បធម៌ នៃការគ្រប់គ្រងហានិភ័យនៅទូទាំង អិលអូអិលស៊ី (ខេមបូឌា)។
បន្តពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង។
នាយកដ្ឋានសវនកម្មក្នុង បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការធានាបាននូវប្រសិទ្ធភាព នៃការអនុវត្តការត្រួត ពិនិត្យផ្ទៃក្នុង។
កែលម្អរចនាសម្ព័ន្ធ នៃការលើកទឹកចិត្តមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និងបុគ្គលិកសហគមន៍ផ្សេងទៀតដោយផ្អែកលើ គុណភាពឥណទានជាចម្បង។
ការត្រួតពិនិត្យការិយាល័យឥណទាន នៃកម្ពុជាឱ្យបាន ១០០% ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃ ឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់ (វាយតម្លៃដោយ ផ្អែកលើលំហូរសាច់ប្រាក់)។
បន្តផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីរក្សាបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងចំណេះជំនាញរបស់បុគ្គលិក និងធានាការអនុវត្តប្រកបដោយភាពត្រឹមត្រូវ។
ការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ។
រក្សាឱ្យបាននូវអនុលោមភាព តាមគោលការណ៍ផ្ដល់កម្ចីរបស់ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាក់ទងនឹងកម្ចីត្រួតគ្នា និងការផ្តល់ហិរញ្ញប្បទានឡើងវិញ។
លទ្ធផលប្រាក់បញ្ញើ
សមតុល្យប្រាក់បញ្ញើសំចៃកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ៧៦៧ លានដុល្លារអាមេរិក ដែលមានកំណើន ៣២% ធៀបនឹងដំណាច់ឆ្នាំ២០២១ ចំនួនអតិថិជនប្រាក់បញ្ញើកើនឡើងដល់ជាង៥១៧ ពាន់នាក់ ជាមួយនឹងកំណើន ១២%។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ និងចំនួនអតិថិជនប្រាក់បញ្ញើបង្ហាញឱ្យ ឃើញថា“ អិលអូអិលស៊ី (ខេមបូឌា) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្តខ្ពស់ដែលផ្តល់នូវ សេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់ អតិថិជន ការការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។ អិលអូអិលស៊ី (ខេមបូឌា) មានគោលដៅសម្រេចឱ្យបាននូវកំណើន សមតុល្យប្រាក់បញ្ញើជិតទ្វេដង ដើម្បីតាមឱ្យ ទាន់ដៃគូនៅត្រឹមដំណាច់ ឆ្នាំ២០២៣។
សេវាធនាគារឌីជីថល
ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងឆ្លើយតបទៅ នឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃតម្រូវការសេវាហិរញ្ញវត្ថុឌីជីថល អិលអូអិលស៊ី (ខេមបូឌា) បាននឹងកំពុងវិនិយោគលើគម្រោងធនាគារឌីជីថលយ៉ាងសម្បូរបែប ដើម្បីផ្តល់នូវបទ ពិសោធន៍ដ៏ល្អប្រសើរ ជូនដល់អតិថិជន។
ក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានធ្វើទំនើបកម្មលើកម្មវិធី ធនាគារចល័តរបស់ខ្លួន iPay Cambodia Mobile App ជាមួយនឹងរូបរាងថ្មី និងមានមុខងារកាន់តែ ប្រសើរជាងមុនព្រម ទាំងបានលើក ទឹកចិត្តអតិថិជនរបស់ខ្លួន ឱ្យប្រើប្រាស់ផលិតផល ឌីជីថលដែលមានស្រាប់ និងការទូទាត់តាមមធ្យោបាយ អេឡិចត្រូនិចយ៉ាងសម្បុរបែប ដូចជាតាមរយៈ ប្រព័ន្ធទូទាត់រហ័ស (FAST) ប្រព័ន្ធទូទាត់តម្លៃរាយ (RFT) ប្រព័ន្ធបាគង និងសេវា ធនាគារតាមអ៊ីនធឺណេតដែលអនុញ្ញាតឱ្យអតិថិជនរបស់ អិលអូអិលស៊ី (ខេមបូឌា) អាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង យ៉ាងងាយស្រួលពីទូរសព្ទដៃ បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនគិតកម្រៃសេវា។
បន្ថែមលើនេះ ជាមួយនឹង ATM cards របស់ អិលអូអិលស៊ី (ខេមបូឌា) អតិថិជនអាចដកសាច់ប្រាក់នៅ តាមម៉ាស៊ីន អេធីអឹម រាប់ពាន់កន្លែងរបស់ គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ CSS នៅទូទាំងប្រទេស។
ក្រៅពីនេះ អិលអូអិលស៊ី (ខេមបូឌា) បាននឹងកំពុងដាក់ឱ្យ ប្រើប្រាស់នូវប្រព័ន្ធធនាគារ តាមរយៈឧបករណ៍ Tablet Devices ហើយរំពឹងថានឹងអាចដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៅគ្រប់សាខា ទាំងអស់នៅត្រឹមដំណាច់ឆ្នាំ២០២៣។ តាមរយៈប្រព័ន្ធធនាគារតាម ឧបករណ៍ Tablet Devices បុគ្គលិករបស់យើងអាចធ្វើប្រតិបត្តិការ ការងារ (ដូចជាការវាយតម្លៃឥណទាន ការប្រមូលប្រាក់កម្ចីនិង ការបើកគណនីបញ្ញើសំចៃ) យ៉ាងងាយស្រួលពីឧបករណ៍ Tablet Devices ដែលបានកាត់បន្ថយការងារដោយដៃបង្កើនផលិតភាព និងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។
បន្ថែមលើនេះផងដែរ អិលអូអិលស៊ី (ខេមបូឌា) ក៏បាននឹងកំពុងធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីផ្ដល់នូវបណ្ដាញ ចែកចាយកាន់តែច្រើន និងបទពិសោធន៍ដ៏ល្អប្រសើរដល់អតិថិជនរបស់យើង។
ការគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ចល្អ
អិលអូអិលស៊ី (ខេមបូឌា) បន្តផ្តល់សេវាហិរញ្ញវត្ថដែលមានភាព សម្បូរបែបមានការទទួលខុសត្រូវសង្គម និងបរិស្ថាន ដល់ប្រជាជន កម្ពុជានៅជនបទ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ អតិថិជនឥណទាន ប្រមាណ ៧៨% រស់នៅតំបន់ជនបទ, ជាង ៧០% ជាអតិថិជនស្ត្រី, ៤៧% នៃអតិថិជនមានមុខរបរក្នុងវិស័យកសិកម្ម ដែលមិនមាន ហានិភ័យប៉ះពាល់ទៅលើបរិស្ថានគួរឱ្យកត់សម្គាល់ឡើយ, អតិថិជនប្រមាណ ៤,៨ ពាន់នាក់មានទឹកស្អាតសម្រាប់ប្រើប្រាស់, អតិថិជន ប្រមាណ ៩,៨ ពាន់នាក់កំពុងប្រើប្រាស់ ឥណទានកែលម្អគេហដ្ឋាន, អតិថិជន ៥,៤ពាន់នាក់កំពុងប្រើប្រាស់ឥណ ទាន សម្រាប់ទឹកស្អាត និងអនាម័យ ដើម្បីលើកកម្ពស់អនាម័យ និងការប្រើប្រាស់ទឹកស្អាត,អតិថិជន ៥១៧ ពាន់នាក់ ទទួលបានសេវាប្រាក់បញ្ញើសំចៃ ហើយអតិថិជនប្រមាណ ២៤% រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ១៥០% ដោយប្រើប្រាស់សន្ទទស្សន៍ នៃការចាកផុតពីភាពក្រីក្រ PPI ដើម្បីវាស់វែងកម្រិតនៃភាពក្រីក្រ។
ស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ស្ដង់ដារនៃការគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ចល្អ រួមមាន គោលការណ៍ការពារ អតិថិជន(CPP) ស្ដង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) ការអនុវត្តល្អបំផុតនៃការគ្រប់គ្រងបរិស្ថាន សកម្មភាព សង្គម និងអភិបាលកិច្ចល្អជាដើមត្រូវបានដាក់បញ្ចូលទៅក្នុង គោលនយោបាយ នីតិវិធីការបណ្ដុះបណ្ដាលវិធីសាស្រ្តក្នុងការផ្តល់ ផលិតផល និងសេវាកម្មជូនអតិថិជន និងឧបករណ៍ត្រួតពិនិត្យរបស់គ្រឹះស្ថាន។ ទាំងនេះដោយសារតែគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល យល់ច្បាស់អំពីទស្សនវិស័យដែលថា"ក្រុមហ៊ុនទទួលបានជោគជ័យលុះត្រាតែអតិថិជនជោគជ័យ។ ជាលទ្ធផលនៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានវិញ្ញាបនបត្រគោលការណ៍ ការពារអតិថិជន កម្រិតមាស ពីគ្រឹះស្ថានវាយតម្លៃ Cerise និង SPTF។ នេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ី តែងតែការពារ និងគាំទ្រអតិថិជន ដើម្បីពង្រីកអាជីវកម្ម តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បន្ថែមលើនេះ អិលអូអិលស៊ី (ខេមបូឌា) ទទួលបានវិញ្ញាបនបត្រ វាយតម្លៃសកម្មភាពសង្គមកម្រិត sBB+ ដែលបង្ហាញឱ្យឃើញថា អិលអូអិលស៊ី (ខេមបូឌា) អនុវត្តបានគ្រប់គ្រាន់លើការគ្រប់គ្រងសកម្មភាពសង្គម ប្រព័ន្ធការពារអតិថិជន និងអនុលោមតាមបេសកកម្មសង្គម ហើយស្របពេលជាមួយគ្នានេះ អិលអូអិលស៊ី (ខេមបូឌា) ក៏ទទួលបានវិញ្ញាបនបត្រវាយតម្លៃការអនុវត្តរបស់ គ្រឹះស្ថានទាំងមូលកម្រិត a Medium ដែលនេះបង្ហាញឱ្យឃើញថា អិលអូអិលស៊ី (ខេមបូឌា) មានទស្សនវិស័យរឹងមាំសម្រាប់ និរន្តរភាពហិរញ្ញវត្ថុ និងមាន មូលដ្ឋានរឹងមាំ និងមានស្ថិរភាព។
ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាផ្ដល់ជាដំណោះស្រាយក្នុងការការពារបរិស្ថាន និង សង្គម អិលអូអិលស៊ី (ខេមបូឌា) បានខិតខំប្រឹងប្រែងដោយបញ្ចូលទៅក្នុងដំណើរការនៃ ការវាយតម្លៃកម្ចី នូវចំណុចសំខាន់ៗដើម្បីដោះស្រាយការព្រួយបារម្ភទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច ហើយដំណើរការនៃការវាយតម្លៃកម្ចីត្រូវបានបញ្ចូលការវិភាគ ផលប៉ះពាល់ទៅលើបរិស្ថានសង្គម និងអភិបាលកិច្ចនៅក្នុងការសម្រេច ចិត្តអនុម័តឥណទាន។ អិលអូអិលស៊ី (ខេមបូឌា) មានបញ្ជីអាជីវកម្ម ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឱ្យផ្ដល់ ហិរញ្ញប្បទានដល់ សកម្មភាពដែលមានផល ប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសហគមន៍ អិលអូអិលស៊ី (ខេមបូឌា) មានវិធានការដ៏រឹងមាំដើម្បីការពារការផ្ដល់ប្រាក់កម្ចីដល់ សកម្មភាពដែលត្រូវបានហាមឃាត់។ គ្រប់កម្ចីទាំងអស់ត្រូវបានវាយ តម្លៃដោយ បុគ្គលិកសហគមន៍ និងត្រួតពិនិត្យដោយប្រធានគ្រប់គ្រង ដើម្បីធានាថាប្រាក់កម្ចីមិនត្រូវបានផ្ដល់ឱ្យដល់សកម្មភាព អាជីវកម្មហាមឃាត់ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និង សង្គមត្រូវបានអនុវត្តចំពោះ គ្រប់ទំហំកម្ចីទាំងអស់។ ចំពោះកម្ចីដែលមានទំហំតិចជាង ៣០.០០០ ដុល្លារអាមេរិក ការយល់ដឹងពីផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម ត្រូវបានលើកយកមកពិភាក្សាជាមួយអតិថិជន អំពីបញ្ហាហានិភ័យ និងផ្ដល់ជាអនុសាសន៍សម្រាប់កែលម្អឱ្យប្រសើរឡើង។ ចំពោះកម្ចី សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំធំជាង ឬស្មើនឹង ៣០.០០០ ដុល្លារអាមេរិក ឧបករណ៍វិភាគដ៏ស៊ីជម្រៅត្រូវបានបញ្ចូល ពេញលេញទៅក្នុងដំណើរការ វាយតម្លៃឥណទាន។ ការវាយកដ៏លម្អិតត្រូវបានធ្វើឡើង ដើម្បីវិភាគទៅលើផលប៉ះពាល់ ថាតើមានកម្រិត ទាប មធ្យម ឬ ខ្ពស់ និងផ្តល់អនុសាសន៍ទៅអតិថិជនសម្រាប់ការយល់ដឹង និងធ្វើការកែលម្អ។ ការតាមដានទៅលើវឌ្ឍនភាពនៃការវាយ តម្លៃផលប៉ះពាល់លើបរិស្ថាន និងសង្គម ត្រូវបានបន្តត្រួតពិនិត្យ ជាប្រចាំ។ យ៉ាងហោចណាស់ចំនួនពីរដង (អំឡុងពេលវាយតម្លៃកម្ចី និងមុនពេលទម្លាក់ទុនអតិថិជនត្រូវបានជូនដំណឹង អំពីលក្ខណៈនៃផលិតផលការយក កម្រៃសេវា ចន្លោះពេលរង់ចាំទុន និងលក្ខខណ្ឌផ្សេងៗ ដោយប្រើប្រាស់សម្ភារជារូបភាព (visual aids A4-Metacard)។ បន្ថែមលើនេះ វីដេអូណែនាំស្តីពីការប្រើប្រាស់ visual aids A4- Metacard ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ របស់ អិលអូអិលស៊ី (ខេមបូឌា)។
ដោយសារតែការរីករាលដាលនៃកូដ១៩ ការបណ្តុះបណ្តាលអំពីការ យល់ដឹងផ្នែកហិរញ្ញវត្ថុ ដែលធ្វើឡើងនៅក្នុងថ្នាក់ផ្ទាល់ និងសកម្មភាព ពាក់ព័ន្ធដទៃទៀត ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ហើយវីដេអូអប់រំខ្លី ចំនួន៤ អំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុត្រូវបានផលិតឡើង ដើម្បីផ្តល់សារអប់រំអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការការពារអតិថិជនការលើក ទឹក ចិត្ដខ្លួនឯង និងការគ្រប់គ្រងអាជីវកម្មខ្នាតតូច ដល់អ្នកទស្សនាទាំងអស់ តាមរយៈការបង្ហោះនៅក្នុង Facebook Page របស់ អិលអូអិលស៊ី (ខេមបូឌា) និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតរបស់ អិលអូអិលស៊ី (ខេមបូឌា)។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ វីដេអូអប់រំខ្លីចំនួន២៤ អំពីការយល់ដឹងផ្នែកហិរញ្ញវត្ថុត្រូវបានផលិតឡើង និងបង្ហោះនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម។ ជាលទ្ធផលវីដេអូទាំងនោះមានអ្នកចូលទស្សនាជាង ១៦ លាននាក់។
លើសពីនេះទៅទៀត អិលអូអិលស៊ី (ខេមបូឌា) បានបែងចែកថវិកា មួយចំនួនដើម្បីចូលរួមក្នុងសកម្មភាព សង្គមផ្សេងៗទៀត ដូចជា៖
ដាក់បង់ថ្មអង្គុយលេងនៅទីសាធារណៈ សកម្មភាពនៅតាម សាលារៀន ដាំដើមឈើឧបត្ថម្ភសៀវភៅដាក់ក្នុងបណ្ណាល័យ
សាងសង់អណ្ដូងទឹក និងកន្លែងលាងដៃ។
បរិច្ចាគទៅ កាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាពសប្បុរសធម៌។
បរិច្ចាគអាហារ ធុងសម្រាម និងសម្ភារសិក្សាទៅអង្គការកុមារ។
ឧបត្ថម្ភដល់យុវជនសម្រាប់សហគមន៍ ដើម្បីជួយដល់កម្មវិធីមនុស្សធម៌នានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលំបាកនៅក្នុងគ្រួសារ។
ផ្តល់ការអប់រំដល់អ្នកទទួលអត្ថប្រយោជន៍ ពីគម្រោងភូមិមួយផលិតផលមួយស្តីពី វិធីទទួលបានសេវាហិរញ្ញ វត្ថុដ៏ត្រឹមត្រូវ” នៅក្នុងខេត្តមួយចំនួន។
ផ្តល់ជំនួយដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC ក្នុងការអភិវឌ្ឍសកម្មភាពអាជីវ កម្មប្រកបដោយ ភាពជោគជ័យសម្រាប់អ្នកទទួលអត្ថប្រយោជន៍ពីគម្រោង ពាក់ព័ន្ធ នឹងការយល់ដឹងផ្នែក ហិរញ្ញវត្ថុ ស្ដីពីវិធីទទួលបានសេវាហិរញ្ញវត្ថុដ៏ត្រឹមត្រូវ”
ចូលរួមក្នុងកិច្ចការសង្គមតាមរយៈការផ្តល់នូវខិតប័ណ្ណផ្សព្វផ្សាយ អំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន និង សម្ភារផ្សព្វផ្សាយផ្សេងៗ ទៀតដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន (NACD) ដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹង គ្រឿងញៀនដល់សាធារណជន។
យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២៣
យើងមើលឃើញឆ្នាំ២០២៣ ពោរពេញទៅដោយឱកាសថ្មីៗ និងការប្រកួតប្រជែងសម្រាប់ អិលអូអិលស៊ី (ខេមបូឌា)។ ខាងផ្នែកឥណទាន យើងនឹងបន្តអនុវត្តតាម យុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តផ្តោតការយកចិត្តទុកដាក់ លើឥណទានខ្នាតតូច និង មធ្យម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកទ្រព្យ ដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលជាអាជីវកម្មចម្បងរបស់ អិលអូអិលស៊ី (ខេមបូឌា)។
ខាងផ្នែកប្រាក់បញ្ញើ យើងនឹងបន្តពង្រឹងសេវាអតិថិជន និងប្រើប្រាស់បណ្ដាញឌីជីថលដ៏សម្បូរបែប ដើម្បីលើកកម្ពស់ការប្រមូលប្រាក់បញ្ញើសំចៃបន្ថែមទៀត។ បន្ថែមលើនេះយើង នឹងបន្តផ្តល់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនរួមមានគណនីសន្សំសម្រាប់ ប្រើប្រាស់ក្នុងគម្រោងពេលអនាគត គណនីសន្សំ សម្រាប់បុត្រធីតា និងសេវា ទូទាត់វិក្កយបត្រ និងសេវាបើកប្រាក់បៀវត្ស។
ខាងផ្នែកឌីជីថល អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តអភិវឌ្ឍបរិយាបន្ត ហិរញ្ញវត្ថុឌីជីថល ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជាមួយ នឹងបទពិសោធន៍ធនាគារនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
ខាងផ្នែកមូលនិធិ អិលអូអិលស៊ី (ខេមបូឌា) នឹងស្វែងរកទុនពីប្រភពផ្សេងៗគ្នា ដើម្បីធានាភាពគ្រប់គ្រាន់នៃមូលនិធិ សម្រាប់គាំទ្រ កំណើនរបស់ អិលអូអិលស៊ី (ខេមបូឌា)។ បន្ថែមលើប្រភពទុនពីម្ចាស់ភាគទុនិក កម្ចីពីម្ចាស់កម្ចី និង ប្រាក់បញ្ញើរបស់អតិថិជន អិលអូអិលស៊ី (ខេមបូឌា) បានបោះផ្សាយលក់មូលបត្រ បំណុលលើកទីមួយដើម្បីគាំទ្រ និរន្តរភាពនៃការ រីកលូតលាស់របស់ អិលអូអិលស៊ី (ខេមបូឌា) ហើយកំពុងស្ថិតក្នុងដំណាក់កាល បោះផ្សាយលក់មូលបត្របំណុល លើកទីពីរ ទៅដល់វិនិយោគិនសក្តានុពល។
ខាងផ្នែកគ្រប់គ្រងបរិស្ថាន សកម្មភាពសង្គម និងអភិបាលកិច្ច អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តយកចិត្តទុកដាក់លើការអនុវត្ត ដែលល្អបំផុតក្នុងការគ្រប់គ្រងបរិស្ថាន សកម្មភាព សង្គម និងអភិបាលកិច្ច ដើម្បីសម្រេចឱ្យបានតាមការ ប្ដេជ្ញាចិត្តរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការសម្រេចឱ្យបានតាមគុណតម្លៃរបស់ អិលអូអិលស៊ី (ខេមបូឌា) ដែលចែងថា “អិលអូអិលស៊ី (ខេមបូឌា) ឱ្យតម្លៃទៅលើទស្សនវិស័យ ក្នុងការធ្វើឱ្យមានតុល្យភាព រវាងកិច្ចការសង្គម និងផលចំណេញ” ។
សរុបជារួមមក យើងនឹងខិតខំប្រឹងប្រែងឱ្យររស់ពីលទ្ធភាពក្នុងការចាប់ យកឱកាសជោគជ័យ ហើយយើងជឿជាក់ថា អិលអូអិលស៊ី (ខេមបូឌា) នឹងអាចនាំមកនូវតម្លៃបន្ថែមទៀត ដល់អតិថិជន វិនិយោគិន និង ម្ចាស់ភាគទុនិក។
ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់ សម្រាប់ ការដឹកនាំ ការគាំទ្រ និងការផ្ដល់ដំបូន្មានល្អៗក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងបំពេញ ការងារអស់ពីកម្លាំងកាយចិត្ត និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញ ការងារប្រកបដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួល ខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះ អតិថិជន វិនិយោគិន និងដៃគូពាក់ព័ន្ធដែលតែងតែគាំទ្រ អិលអូអិលស៊ី (ខេមបូឌា) ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ បន្ថែមលើនេះខ្ញុំបាទក៏ សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រក្នុង ឆ្នាំ២០២២ និងជោគជ័យដែលរំពឹងទុកនៅឆ្នាំ បន្ត បន្ទាប់ទៀត។