ប្រាក់កម្ចីទឹកស្អាត និងអនាម័យ របស់ អិលអូអិលស៊ី ត្រូវបានផ្តល់ជូនអតិថិជនដើម្បីលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនិងអនាម័យរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ អតិថិជនគោលដៅសម្រាប់ផលិតផលកម្ចីនេះ គឺអតិថិជនដែលមានជំហរច្បាស់លាស់ជាមួយ អិលអូអិលស៊ី ហើយមានបំណងចង់សាងសង់ ឬកែលម្អបង្គន់អនាម័យ ជីកអណ្តូង ឬស្រះ សាងសង់អាងស្តុងទឹក ឬទិញធុងចម្រោះទឹកជាដើម។ ជាមួយនឹងទំហំកម្ចីរហូតដល់ ១២.០០០.០០០ រៀល ឬសមមូលនឹងប្រាក់ដុល្លារ ឬ ប្រាក់បាត និងរយៈពេលកម្ចីរហូតដល់ ៤៨ខែ។ ផលិតផលប្រាក់កម្ចីទឹកស្អាត និងអនាម័យត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
ប្រាក់កម្ចីទឹកស្អាត និងអនាម័យ របស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ
- ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូសហការរបស់អិលអូអិលស៊ី
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក
ប្រាក់កម្ចីទឹកស្អាត និងអនាម័យ បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើស ដូចជា៖
- បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា