អំពីយើង
ពួកយើងបាននៅជាមួយលោកអ្នកជាង២០ឆ្នាំមកហើយ។
វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានជួយសម្រួល និងផ្ដល់ជូនអតិថិជននូវលទ្ធភាពហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្ដូរជីវភាពរស់នៅរបស់ពួកគេ។ ជាលទ្ធផលគួរជាទីពេញចិត្តមួយផងដែរ អតិថិជនរបស់ អិលអូអិលស៊ី ត្រូវបានទទួលស្គាល់ថា មានភាពស្មោះត្រង់ និងគួរឱ្យទុកចិត្ត ដែលអនុញ្ញាតឱ្យ អិលអូអិលស៊ី អាចបង្កើនផលប័ត្រកម្ចីសរុបពី ១៨៨លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៥ ដល់ជាង ១,២៦ពាន់លាន ដុល្លារអាមេរិក គិតត្រឹមខែមីនា ឆ្នាំ២០២៣។
លើសពីនេះទៀត ដើម្បីបង្កើតសមិទ្ធផលសំខាន់ៗសម្រាប់សង្គម និងសេដ្ឋកិច្ច អិលអូអិលស៊ី បានពិនិត្យមើលលម្អិតលើសកម្មភាពប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថា គ្រឹះស្ថានកំពុងដំណើរការប្រតិបត្តិការទៅតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន។ ពីរភាគបីនៃអតិថិជនរបស់អិលអូលអិលស៊ី គឺជាស្ត្រី ដែលរកប្រាក់ចំណូលជិត ឬទាបជាងខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិ និងមកពីវិស័យសំខាន់ៗដូចជា វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។ បន្ថែមលើនេះ អិលអូអិលស៊ីបានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ហើយថ្មីៗនេះ នៅក្នុងដើមឆ្នាំ២០២២ (សុពលភាព រហូតដល់ ឆ្នាំ២០២៥) អិលអូអិលស៊ី បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផលកម្រិតខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved