ប័ណ្ណអេធីអឹម / ស៊ីអេសអេស (CSS)
ប័ណ្ណអេធីអឹម អិលអូអិលស៊ី ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់អ្នកឲ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកអ្នកអាធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងជាមួយសមាជិកស៊ីអេសអេស រួមមាន៖
ដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យមើលសមតុល្យគណនី ប្ដូរលេខកូដសម្ងាត់ ស្នើសុំរបាយការណ៍គណនីសង្ខេប និងការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី / អន្តរធនាគារ ។
លក្ខណៈពិសេសនៃផលិតផល:
រូបិយប័ណ្ណ: រៀល និង ដុល្លារ
ការដាក់ប្រាក់ដំបូង ឬសមតុល្យអប្បបរមា: អតិថិជនត្រូវមានសមតុល្យ ៤០,០០០ រៀលឬ ១០ ដុល្លារអាមេរិក
ប្រភេទប្រតិបត្តិការអេធីអឹម: ១. តាមរយៈម៉ាស៊ីនអេធីអឹម: ដកប្រាក់/ធ្វើការដកប្រាក់រហ័ស, ពិនិត្យសមតុល្យគណនី, របាយការណ៍គណនីសង្ខេប, ការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ, ផ្លាស់ប្ដូរលេខសម្ងាត់ PIN
២. តាមរយៈម៉ាស៊ីនឆូតប័ណ្ណ (POS): ការទិញទំនិញ, ដកសាច់ប្រាក់, បញ្ជូនមូលនិធិត្រឡប់វិញ, បង្វែរមូលនិធិលើប្រតិបត្តិការទិញ, ពិនិត្យសមតុល្យគណនី
ល័ក្ខខ័ណ្ឌសម្រាប់ស្នើសុំប័ណ្ណអេធីអឹម: គណនីគោល, គណនីរួម (Any One Of Us)៖ ឧទាហរណ៍៖ ប្រសិនបើគណនីរួមមានគ្នា ២ ឬ៣ នាក់ អតិថិជនអាចស្នើសុំប័ណ្ណ អេធីអឹមបានម្នាក់១ ដោយចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃ រៀងៗខ្លួន។
ភ្ជាប់គណនីជាមួយនឹងប័ណ្ណអេធីអឹម: ប័ណ្ណ អេធីអឹម មួយ ភ្ជាប់គណនីបញ្ញើសំចៃបានតែមួយប៉ុណ្ណោះ ហើយអតិថិជនម្នាក់អាចស្នើសុំប័ណ្ណ អេធីអឹម បានចំនួនច្រើនបំផុត ២ ប័ណ្ណ ដោយមិនគិតកម្រៃសេវា និងភ្ជាប់គណនីបញ្ញើសំចៃផ្សេងគ្នា។
សម្រាប់ការស្នើសុំប័ណ្ណ អេធីអឹម លើសពី ២ អតិថិជនតម្រូវឱ្យបង់កម្រៃសេវាជូន អិលអូអិលស៊ី។
ចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់លើប័ណ្ណ អេធីអឹម អិលអូអិលស៊ី ជាមួយសមាជិក ស៊ីអេសអេស: ១.០០០ ដុល្លារ/មួយប្រតិបត្តិការ, ១.០០០ ដុល្លារ/មួយថ្ងៃ, ចំនួនប្រតិបត្តិការ៖ ១០ដង/មួយថ្ងៃ, ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ អាស្រ័យទៅតាមទំហំដែលកំណត់ដោយម៉ាស៊ីន អេធីអឹម និងម៉ាស៊ីឆូតប័ណ្ណ (POS) របស់សមាជិក ស៊ីអេសអេស។
ប្រតិបត្តិការតម្រូវឲបំពេញ “ទម្រងស្នើសុំប័ណ្ណ អេធីអឹម អិលអូអិលស៊ី(LOLC Form A-01):
ក្នុងករណីអតិថិជនអញ្ជើញមកសាខា អិលអូអិលស៊ីណាមួយដើម្បីស្នើសុំដូចខាងក្រោម តម្រូវឱ្យបំពេញទម្រង់ស្នើសុំ :
ចេញប័ណ្ណអេធីអឹម លើកដំបូង, ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ ត្រូវបានលួច ឬខូច), លេខកូដស្ងាត់ PIN ថ្មី, មោឃភាព/បិទប័ណ្ណអេធីអឹម, បង្ខាំងប័ណ្ណអេធីអឹម, ដំណើរការប័ណ្ណអេធីអឹមឡើងវិញ, ជម្រះលេខកូដសម្ងាត់ PIN ខុស, ការកែប្រែព័មាន
កម្រៃសេវា:
រាល់ប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម និង ម៉ាស៊ីនឆូតប័ណ្ណ ដែលជាសមាជិក ស៊ីអេសអេស: មិនគិតតម្លៃ
ស្នើសុំកាតអេធីអឹម លើសពី២ប័ណ្ណ: ៥ USD, ២0,000 KHR
ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ត្រូវបានលួចឬខូច): ៥ USD, ២0,000 KHR
មោឃភាព/បិទប័ណ្ណអេធីអឹមមុន ៣ខែ: ៥ USD, ២0,000 KHR