នេះគឺជារឿងរ៉ាវ បងប្រុស វង្ស ប៊ុនថាត ដែលជាកសិករប្រកបរបរដាំស្វាយចន្ទី ដាំដំឡូង និងជាអ្នកបណ្តុះផ្សិតលក់ស្ថិតនៅភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
បងប្រុស មានការតាំងចិត្ត និងមានក្តីស្រមៃចង់ពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ប៉ុន្តែគាត់ពុំមានដើមទុនគ្រប់គ្រាន់ដើម្បីធ្វើវា។ ស្របពេលជាមួយគ្នានោះផងដែរ គាត់ត្រូវបានណែនាំឱ្យស្គាល់ អិលអូអិលស៊ី (LOLC) ខណៈពេលនោះគាត់ក៏បានសម្រេចចិត្តខ្ចីកម្ចីពី អិលអូអិលស៊ី (LOLC) លើកដំបូងដើម្បីធ្វើជាទុនវិនិយោគក្នុងអាជីវកម្មរបស់គាត់ ក៏ដូចជាការចាប់ផ្តើមថ្មីមួយផងដែរ។
ជាមួយនឹងប្រាក់កម្ចីដំបូងបងប្រុស វង្ស ប៊ុនថាត និងភរិយាបានយកទៅទិញដីចម្ការ និងបានពង្រីកកន្លែងបណ្តុះផ្សិតបន្ថែម ដែលជាហេតុធ្វើឱ្យការបណ្ដុះផ្សិតរបស់គាត់ទទួលបានផលច្រើនជាងមុន ហើយអាចផ្គត់ផ្គង់ផ្សិតទៅកាន់អតិថិជនរបស់គាត់បានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមទាំងបានទាក់ទាញអតិថិជនថ្មីៗឱ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។ ការចាប់ផ្តើមនៃការប្រើប្រាស់កម្ចីជាដើមទុននេះ បានធ្វើឱ្យអាជីវកម្មរបស់បងប្រុស មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ដោយមើលឃើញពីភាពជោគជ័យនៃអាជីវកម្ម បងប្រុស បានស្នើប្រាក់កម្ចីចំនួនពីរវគ្គបន្ថែមទៀតពី អិលអូអិលស៊ី (LOLC) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើនលទ្ធភាពក្នុងការពង្រីកការដាំដុះ និងលើកកម្ពស់គុណភាពនៃផលដំណាំរបស់គាត់បន្ថែម។
បងប្រុស ប៊ុនថាត ចាត់ទុកភាពជោគជ័យជាច្រើនកន្លងមករបស់គាត់ គឺបានមកពីការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានទំនុកចិត្តពី អិលអូអិលស៊ី (LOLC) ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌងាយស្រួល។ ជាងនេះទៅទៀត អិលអូអិលស៊ី (LOLC) បានចែករំលែកនូវចំណេះដឹងហិរញ្ញវត្ថុមួយចំនួនបន្ថែមដល់បងប្រុស អំពីការប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងចៀសវាងការប្រើប្រាស់កម្ចីខុសគោលដៅ ឬយកប្រាក់កម្ចីទៅចែកគ្នាបន្ត។ ហើយការយល់ដឹងនេះបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងធ្វើឱ្យអាជីវកម្មរបស់គាត់មានភាពរីកចម្រើនក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុរបស់គ្រួសារគាត់ផងដែរ។