តាមរយៈប្រាក់កម្ចីផ្លូវការពី អិលអូអិលស៊ី (LOLC) បានធ្វើឱ្យប្រាក់ចំណូលគ្រួសារខ្ញុំមានការកើនឡើង “ខ្ញុំពិតជារីករាយ នៅពេលដែលការប្រើប្រាស់ប្រាក់កម្ចីទទួលបានពី អិលអូអិលស៊ី (LOLC) បានជំរុញឱ្យអាជីវកម្មរបស់ខ្ញុំរីកលូតលាស់ និងបានបង្កើនប្រាក់ចំណូលរបស់គ្រួសារខ្ញុំកាន់តែខ្ពស់។” ប្រសាសន៍លោកពូ ថោង ប៉ុន ដែលជាអាជីវករលក់ចាប់ហួយ ម្ហូបអាហារ និងកសិករធ្វើចម្ការនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួល បានទាក់ទាញចិត្ត លោកពូ ថោង ប៉ុន ឱ្យបន្តប្រើប្រាស់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) រហូតដល់ ០៦វគ្គ ដែលគាត់បានយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រីកអាជីវកម្មដោយបានទិញអីវ៉ាន់បន្ថែមសម្រាប់របរលក់អីវ៉ានចាប់ហួយ និងលក់បាយម្ហូប ព្រមទាំងទិញជីសម្រាប់ធ្វើចម្ការស្វាយចន្ទី និងដំឡូង។ ចាប់តាំងពីបានប្រើប្រាស់ប្រាក់កម្ចីលើកទីមួយ លោកពូបានសង្កេតឃើញថាអាជីវកម្មលោកពូមានភាពល្អប្រសើរ និងរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យប្រាក់ចំណូលប្រចាំថ្ងៃមានការកើនឡើងច្រើនជាងមុន។ ហេតុដូចនេះហើយ ទើបលោកពូបន្តប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតមកដល់ពេលបច្ចុប្បន្ន ដែលធ្វើឱ្យលោកពូមានដើមទុនបម្រុងទុកគ្រប់គ្រាន់សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មឱ្យស្ថិតស្ថេរ និងរឹងមាំមកដល់សព្វថ្ងៃ។
លោកពូ ថោង ប៉ុន បានបញ្ជាក់បន្ថែមថា “ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារខ្ញុំបានយ៉ាងល្អប្រសើរ ព្រោះថាជាមួយប្រាក់កម្ចីរបស់ អិលអូអិលស៊ី ខ្ញុំអាចទទួលបានអតា្រការប្រាក់សមរម្យ សេវារហ័ស និងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈពីបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។”