បាគង

ប្រព័ន្ធបាគង ឬបាគង (Bakong System ឬ Bakong) សំដៅដល់ប្រព័ន្ធទូទាត់សងប្រាក់ដែលអនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានសមាជិក រួមមាន ប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអ៉ីវ៉ាឡេតដទៃ ទូទាត់តាមរយៈឃ្យូអរកូត និងទទួលប្រាក់។


អត្ថប្រយោជន៍៖

  • ធ្វើប្រតិបត្តិការដោយខ្លួនឯង តាមរយៈទូរស័ព្ទ Smart Phone (iOS ឬ Android)
  • ធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា (24/7) និងគ្រប់ទីកន្លែង
  • ងាយស្រួល រហ័ស និងមានសុវត្ថិភាព
  • ងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ និងសេវាផ្សេងៗ
  • អាចផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង ឬផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអ៉ីវ៉ាឡេតដទៃ

លក្ខខណ្ឌតម្រូវ៖

  • អតិថិជនត្រូវចុះឈ្មោះប្រើប្រាស់កម្មវិធីបាគង ដោយជ្រើសរើស អិលអូអិលស៊ី
  • ត្រូវមានទូរស័ព្ទ Smart Phone (iOS ឬ Android)
  • ត្រូវមានលេខទូរស័ព្ទ
  • អតិថិជនអាចចុះឈ្មោះប្រើប្រាស់កម្មវិធីបាគងដោយខ្លួនឯងដោយមិនតម្រូវឱ្យបំពេញទម្រង់គំរូ

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារ
ទំហំទឹកប្រាក់អតិបរមា ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ  អតិថិជនថ្នាក់ដំបូង (Basic Customer) ៖
    ២.០០០.០០០ រៀល និង ៥០០ ដុល្លារ
  អតិថិជនថ្នាក់មធ្យម (Partial KYC) ៖ 
    ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារ
 អតិថិជនពេញលេញ (Full KYC) ៖ 
    ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារ
សម្គាល់៖ មិនកំណត់ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុង ១ ថ្ងៃ។
ទឹកប្រាក់តម្កល់ដំបូង និងទឹកប្រាក់រក្សាទុកអប្បបរមា មិនតម្រូវ
អត្រាការប្រាក់ គណនីបាគង នឹងមិនទទួលបានការប្រាក់ឡើយ (0%)
ប្រភេទប្រតិបត្តិការ / មុខងារ
  • ផ្ទេរប្រាក់រវាងគណនីបាគង និងគណនីបាគង (Send) 
  • ផ្ទេរប្រាក់ ពីគណនីបាគង ទៅគណនីសន្សំនៅធនាគារ ឬគណនីអុីវ៉ាឡេត (Deposit) 
  • ទូទាត់ប្រាក់តាមរយៈ QR Code (QR Pay) 
  • ទទួលប្រាក់ផ្ទេរពីគណនីបាគង (Receive)
  •  និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត។

ថ្លៃសេវា៖

អតិថិជនអាចធ្វើប្រតិបត្តិការដោយមិនអស់ថ្លៃសេវា


របៀបដាក់ប្រាក់ចូលគណនីបាគង៖

  • អតិថិជនអាចធ្វើការដាក់ប្រាក់ចូលគណនីបាគង (Bakong Top Up) តាមរយៈ iPay Cambodia ឬ Internet Banking ឬ នៅតាមបណ្តាការិយាល័យ អិលអូអិលស៊ី
  • ការដាក់ប្រាក់ចូលគណនីបាគង គឺមិនត្រូវបានគិតកម្រៃសេវាឡើយ
  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

សមាជិក បាគង (គិតត្រឹមខែតុលា ឆ្នាំ២០២៣) ៖

លេខ ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ធនាគារ វិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ 
ធនាគារ កាណាឌីយ៉ា ក.អ 
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក 
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ភីអិលស៊ី 
ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា 
១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី 
១១ ធនាគារ ហ្វីលីព ភីអិលស៊ី 
១២ ធនាគារ ភ្នំពេញ ពាណិជ្ជ 
១៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ 
១៤ ធនាគារ ព្រីនស៍ ម.ក 
១៥ ធនាគារ ស្ថាបនា ភីអិលស៊ី
១៦ ក្រុមហ៊ុន ស្ពីត ផេ ភីអិលស៊ី
១៧ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី
១៨ ធនាគារ វឌ្ឍនៈ
១៩ ធនាគារ អ៊ូរី​
២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
២១ ធនាគារ ហត្ថា
២២ អុី-ម៉ាន់នី ផេម៉ិន សឹលូសិន ម.ក
 ២៣ ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
 ២៤ ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី
 ២៥ លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
 ២៦ ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី
 ២៧ អាយផេ88 (ខេមបូឌា)​ ម.ក
 ២៨ ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
 ២៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
 ៣០ TIAN XU INTERNATIONAL TECHNOLOGY PLC. (Cool Cash Plc)
 ៣១ ធនាគារ កម្ពុជា អាស៊ី
 ៣២ អេស៊ា ឃែស អិចប្រេស ម.ក
 ៣៣ ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក
 ៣៤ ធនាគារ អេស ប៊ី អាយ លី ហួរ​ ម.ក
 ៣៥ ធនាគារ អេភីឌី
 ៣៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក
 ៣៧ ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
 ៣៨ ធនាគារ អូរៀនថល
 ៣៩ ធនាគារ អ អេច ប៊ី (ខេមបូឌា) ភីអិលស៊ី
 ៤០ ផាយ ផេ
 ៤១ ធនាគារចិនលីមីតធីតសាខាភ្នំពេញេ
 ៤២ ធនាគារ ប្រេដ ប៊ែង ខេមបូឌា
 ៤៣ យូ-ផេ ឌីជីធល ម.កា
 ៤៤ បងឡូយ ផេម៉ិន ម.ក
 ៤៥ ធនាគារអភិវឌ្ឍន៏ជនបទ និងកសិកម្ម
 ៤៦ ធនាគារ កាថេ យូណៃធីត
 ៤៧ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
 ៤៨ ធនាគារ អាយស៊ីប៊ីស៊ី

របៀបចុះឈ្មោះ៖

  • មានទូរស័ព្ទដៃប្រភេទ Smart Phone (iOS ឬ Android) ដែលអាចប្រើប្រាស់អុីនធើណែតបាន
  • អតិថិជនត្រូវទាញយកកម្មវិធីបាគងពី App Store ឬ Play Store App Store  or Play Store 
  • បន្ទាប់ពីទាញយករួចអតិថិជនត្រូវចុះឈ្មោះនៅក្នុងកម្មវិធីបាគង ទៅតាមជំហាននីមួយៗ

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 

info@lolc.com.kh

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!