ប្រាក់កម្ចីតាមរដូវកាល បង្កើតឡើងដើម្បីគាំទ្រដល់កសិករ និងពាណិជ្ជករក្នុងសកម្មភាពកសិកម្ម ដូចជា៖ ចិញ្ចឹមសត្វ នេសាទ កសិពាណិជ្ជកម្ម និងផលិតកម្មកសិកម្ម ដែលពាក់ព័ន្ធផ្សេងៗ។ ប្រាក់កម្ចីនេះគឺសម្រាប់គ្រប់អតិថិជនទាំងឡាយណាដែលមានប្រភពចំណូលស្ថិតស្ថេរ និងអាចជឿជាក់បាន ព្រមទាំងមានទ្រព្យធានារឹងមាំ ប៉ុន្តែសកម្មភាពរកប្រាក់ចំណូលរបស់ពួកគេ ផ្អែកតាមរដូវកាលច្រើនជាងប្រចាំខែ។
ប្រាក់កម្ចីតាមរដូវកាលរបស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើម ដែលកំពុងជំពាក់តែប៉ុណ្ណោះ
- ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូសហការរបស់អិលអូអិលស៊ី
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក
ប្រាក់កម្ចីតាមរដូវកាល បង្កើតឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើស ដូចជា៖
- បង់សងរំលស់ប្រាក់ដើម និងការប្រាក់ប្រចាំខែ
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា
- បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមសងបញ្ចប់វគ្គ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
- បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា