អំពីយើង
ពួកយើងបាននៅជាមួយលោកអ្នកជាង២០ឆ្នាំមកហើយ។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលស្គាល់សារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្មក្នុងការគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន បង្កើនប្រសិទ្ធភាព បង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ដែលខ្លួនបម្រើ ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ និងការធានានូវទំនុកចិត្តសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ភាគហ៊ុន អតិថិជន បុគ្គលិក និងសាធារណៈជនទូទៅ។ ក្រុមប្រឹក្សាភិបាលគាំទ្រ និងលើកទឹកចិត្តដល់ការអនុម័ត និងការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អ រួមជាមួយនឹងក្រមសីលធម៌ និងក្រមប្រតិបត្តិអាជីវកម្ម។
មហាសន្និបាតម្ចាស់ភាគហ៊ុននឹងត្រូវបានប្រារព្ធឡើងយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវឱ្យលើសពី១៥ខែបន្ទាប់ពីមហាសន្និបាតមុនឡើយ។ ការជូនដំណឹងជាលាយលក្ខណ៍អក្សរពីមហាសន្និបាតត្រូវផ្ញើជូនម្ចាស់ភាគហ៊ុនយ៉ាងហោចណាស់ ៣០ថ្ងៃមុនបើកមហាសន្និបាតដោយបញ្ជាក់ពីកាលបរិច្ឆេទ ពេលវេលា ទីកន្លែងក្នុងកម្ពុជា និងរបៀបវារៈ។ កូរ៉ុមនៃមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុនគឺជាចំនួនម្ចាស់ភាគហ៊ុនដែលមានវត្តមានដោយផ្ទាល់ ឬដោយអ្នកតំណាងដែលតំណាងឱ្យពីរភាគបីនៃភាគហ៊ុនសរុបក្នុងក្រុមហ៊ុន។
ការជ្រើសរើសក្រុមប្រឹក្សាភិបាល
រូបវន្តបុគ្គលណាមួយមានសមត្ថភាព និងមានអាយុ ១៨ឆ្នាំយ៉ាងតិច អាចបម្រើការងារក្នុងតំណែងអភិបាលបាន។ អភិបាលមិនចាំបាច់ជាម្ចាស់ភាគហ៊ុនឡើយ។ អភិបាលត្រូវជ្រើសតាំងតាមសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ដែលអនុម័តយល់ព្រមដោយសម្លេងភាគច្រើននៃសម្លេងឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាត។ អភិបាលអាចទទួលបានលាភការសម្រាប់ការងារដែលខ្លួនធ្វើ ដែលកំណត់ក្នុងមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុន។ រាល់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវទទួលបានការយល់ព្រមជាមុនពីធនាគារជាតិនៃកម្ពុជា មុននឹងត្រូវបានតែងតាំងជា អភិបាល។
សមាសភាពក្រុមប្រឹក្សាភិបាល
ល.រ | ឈ្មោះ | មុខតំណែង |
១ | លោក ប្រ៊ីនលី គ្រីសានថា ហ្គាចាណាយ៉ាគិ ដេ ហ្ស៊ីលវ៉ា | ប្រធានក្រុមប្រឹក្សាភិបាល |
២ | លោក ហ្វ្សានស៊ីស្គូ កានកាណាម៉ាឡានជិ ខនរ៉ាតប្រាសាដ នីរ៉ូស ដាយអឺស | អភិបាល |
៣ | លោក ឌូលីបាស៊ីកា សាម៉ារ៉ាវីរ៉ា | អភិបាល |
៤ | លោក ហាន ម៉ៃឃឺល ស្សឺដ័រម័រម៉ែន | អភិបាលឯករាជ្យ |
៥ | លោក អ៉ីនដ្រាជីត វីជេស៊ីរឺរ៉ាដាណា | អភិបាលឯករាជ្យ |
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់ត្រីមាស។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទប្បញ្ញត្តិ និងរបៀបដែលការផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។ របាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាយការណ៍អំពីលទ្ធផលការងារ និងការប្រតិបត្តិតាម ត្រូវបានត្រួតពិនិត្យ និងពិភាក្សាជាទៀងទាត់ជាមួយនឹងរបាយការណ៍ផ្សេងៗទៀតដែលរួមបញ្ចូលទាំងបញ្ហាដែលមិនមែនជាប្រតិបត្តិការប្រចាំថ្ងៃផងដែរ។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved