iPay Cambodia គឺជា កម្មវិធីធនាគារចល័តតាមរយៈទូរស័ព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត។លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ Appstore or PlayStore ឬក៏ស្កេន QR Code នៅផ្នែកខាងក្រោយនៃខិត្តប័ណ្ណផ្សព្វផ្សាយ។
អត្ថប្រយោជន៍៖
- ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
- ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
- អាចស្វែងរក Merchant របស់ អិលអូលអិលស៊ី ដើម្បីធ្វើការទូទាត់
- ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់