ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) ដែលទទួលយកផលិតផល ឬសម្ភារដែលបានទិញដាក់ជាទ្រព្យធានា គឺផ្តល់ឱ្យអតិថិជននូវឱកាស ទទួលបានប្រាក់កម្ចី ដើម្បីទិញផលិតផល ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដូចជា៖ ម៉ូតូ ម៉ូតូកង់បី រថយន្ត ម៉ាស៊ីនភ្លើង គ្រឿងចក្រកសិកម្ម (ត្រាក់ទ័រ ម៉ាស៊ីនភ្ជួរ ម៉ាស៊ីនច្រូត ជាដើម) គ្រឿងចក្រធុនធ្ងន់ ជាមួយអត្រាការប្រាក់និង រយៈពេលខ្ចីសមរម្យ ដោយទទួលយកផលិតផល ឬសម្ភារទាំងនោះធ្វើជាទ្រព្យធានា។ ប្រាក់កម្ចីនេះអាចធ្វើឱ្យអតិថិជន ដែលមានចំណូលទៀងទាត់ ដូចជា៖ ចំណូលបានមកពីប្រាក់ខែ ឬចំណូលបានមកពីអាជីវកម្មជំនួញ សេវាកម្ម ឬប្រភពចំណូលស្របច្បាប់ផ្សេងៗទៀត ហើយមានតម្រូវការទិញផលិតផល ឬសម្ភារសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគ្រួសារ ឬសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ ។ តាមរយៈការផ្តល់កម្ចីនេះ អិលអូអិលស៊ី អាចពង្រីកចំណែកទីផ្សារបង្កើនប្រាក់ចំណូល និងរក្សានិរន្ដរភាពប្រតិបត្ដិការរបស់ខ្លួនយូរអង្វែង។


ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន របស់អិលអូអិលស៊ី ផ្ដល់ជូនអតិថិជននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖

  • អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
  • ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬក៏តាមរយៈភ្នាក់ងារផ្ទេរប្រាក់ផ្សេងៗ ដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
  • រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់លោកអ្នក។

ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនឡើងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលអនុញ្ញាតឱ្យមានការបង់សងច្រើនជម្រើសដូចជា៖

  • បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរ ឬ
  • បង់ការប្រាក់ និងប្រាក់ដើមប្រចាំខែថេរតាមការចរចា។
  • បង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា

លក្ខខណ្ឌតម្រូវការ៖

  • ជានីតិជនមានអាយុពី ១៨ ដល់ ៦៥ ឆ្នាំ
  • មានអាសយដ្ឋានអចិន្រ្តៃយ៍
  • មានមុខរបរត្រឹមត្រូវស្របច្បាប់ និងមានចំណូលទៀងទាត់
  • មានប្រវត្តិល្អនិងអាចជឿជាក់បាន
  • មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសងប្រាក់កម្ចីត្រលប់មកវិញ
  • មានអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និង/ឬ សំបុត្រកំណើត
  • យល់ព្រមទៅនឹងលក្ខខណ្ឌប្រាក់កម្ចី ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចីអត្រាការប្រាក់ប្រចាំខែរយៈពេល
ដុល្លាររហូតដល់ ៥០.០០០១,៤% - ១,៥%៣ - ៦០ ខែ

សម្គាល់៖ អតិថិជនអាចស្នើសុំប្រាក់កម្ចីលើសពី ៥០.០០០ ដុល្លារ បាន។ សម្រាប់រថយន្តមានស៊េរីឆ្នាំយ៉ាងយូរ១៧ឆ្នាំមុនឆ្នាំបច្ចុប្បន្ន អាចស្នើសុំរយៈពេលកម្ចីរហូតដល់ ៧២ ខែ។


សោហ៊ុយផ្សេងៗ៖

សោហ៊ុយរៀបចំឯកសារ ១% - ១,៥% នៃទំហំបា្រក់កម្ចីក្នុង១វគ្គ។ សោហ៊ុយធានារ៉ាប់រង និងរដ្ឋបាល ១០ - ៥០ ដុល្លារ

ក្នុង១ខែ ។

Prohibited Activities of LOLC (Cambodia) Plc.

  1. Production or trade in any product or activity deemed illegal under host country laws or regulations or international conventions and agreements, including without limitation host country requirements related to environmental, health and safety and labor aspects.
  2. Production or trade in weapons and munitions.
  3. Production or trade in alcoholic beverages (excluding beer and wine).
  4. Production or trade in tobacco.
  5. Gambling, casinos, and equivalent enterprises.
  6. Trade in wildlife or wildlife products regulated under CITES.
  7. Production or trade in radioactive materials.
  8. Production or trade in or use of unbonded asbestos fibers.
  9. Commercial logging operations or purchase of logging equipment for use in primary tropical moist forests.
  10. Production or trade in pharmaceuticals subject to international phase outs or bans.
  11. Production or trade in pesticides/herbicides subject to international phase outs or bans.
  12. Drift net fishing in the marine environment using nets in excess of 2.5 km in length.
  13. Production or activities involving harmful or exploitative forms of forced labor/harmful child labor.
  14. Production or trade in products containing PCBs.
  15. Production or trade in ozone-depleting substances subject to international phase-out.
  16. Production or trade in wood or other forestry products from unmanaged forests.
  17. Production, trade, storage, or transport of significant volumes of hazardous chemicals, or commercial-scale usage of hazardous chemicals.
  18. Production or activities that impinge on the lands owned, or claimed under adjudication, by Indigenous Peoples, without full documented consent of such peoples.
  19. Any business relating to pornography or prostitution.
  20. Persistent Organic Pollutants (POPs).
  21. Plantation projects that would require the removal of existing non-degraded natural forest.
  22. Cross-border trade of waste, except those authorized by the Basle convention and its underlying regulations.
  23. Production and distribution or participation in racist, anti-democratic media or media advocating discrimination of one part of a population.
  24. Sectors with little linkage effects, high risks, and/or subject to speculation, e.g., Real Estate.
  25. Production or services that cause recognized and serious damage to the natural environment and are forbidden under the laws of Cambodia for that reason.
  26. Projects involving the construction of large dams that significantly and irreversibly impact the environment.
  27. Projects in or impacting natural World Heritage Sites.
  28. Projects in or impacting areas on the United Nations List of National Parks and Protected Areas.
  29. Extraction or infrastructure projects in or impacting protected area Categories I, II, III, and IV as defined by the International Union for the Conservation of Nature.
  30. Activities that could cause Significant Environmental Harm.
  31. Located in or sufficiently near sensitive locations of national or regional importance to have perceptible environmental impacts.
  32. Giving or receiving gifts that could be interpreted as intending to influence business decisions.
  33. Making political contributions, i.e., to political parties or candidates.
  34. Abusing confidential or material, non-public information.
  35. Financial or economic crime, including involvement in money laundering.

របៀបដាក់ពាក្យស្នើសុំ៖

ដើម្បីស្នើសុំប្រាក់កម្ចី អតិថិជន អាចអនុវត្តតាមជំហានងាយស្រួលខាងក្រោម៖

  • ជួបជាមួយបុគ្គលិកអិលអូអិលស៊ីនៅក្នុងតំបន់របស់លោកអ្នក ឬនៅជិតការិយាល័យអិលអូអិលស៊ីដែលជិតបំផុត ឬក៏អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១។
  • ស្នើសុំចំនួនទឹកប្រាក់ជាក់លាក់ និងរយៈពេលទៅតាមតម្រូវការក្នុងក្រុមរបស់លោកអ្នក។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 

info@lolc.com.kh

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!