ប្រធានក្រុមប្រឹក្សាភិបាល
លោក de Zylva ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី នៅប្រទេស ស្រីលង្កា។ លោកក៏ជាអគ្គនាយកគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលធីឌី មីយ៉ាន់ម៉ា ផងដែរ។ មុនពេលទទួលតំណែងជាប្រធានក្រុមប្រឹក្សា ភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា) លោកមានបទពិសោធន៍ជាច្រើននៅក្រៅប្រទេសក្នុងមុខតំណែងជាក្រុមប្រឹក្សាភិបាល និងអគ្គនាយក គ្រប់គ្រងទូទៅរយ:ពេល ៣៧ឆ្នាំ ដែលបានបម្រើការក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាបណ្ណ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកទេសភតិសន្យា។ លោកមានបទពិសោធន៍ទូលំទូលាយ និងមានឯកទេសជុំវិញវិស័យសេវាហិរញ្ញវត្ថុមិនមែន ធនាគារ ដូចជា ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល ហិរញ្ញវត្ថុ ទីផ្សារ និងការលក់។ លោក de Zylva ជាសមាជិកម្នាក់នៃវិទ្យាស្ថាន គ្រប់គ្រងឥណទានស្រីលង្កា ហើយក្រោយមកលោកត្រូវបានជ្រើសតាំងជាលេខាធិកាកិត្តិយស ក្នុងការបោះឆ្នោតនៅវិទ្យាស្ថាននៅឆ្នាំ២០១០។ ជាមួយគ្នានេះផងដែរ លោកក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រងសមាគមហិរញ្ញប្បទានលំនៅស្ថាននៅប្រទេសស្រីលង្កាអស់រយៈពេល ៩ឆ្នាំ ដែលក្នុងនោះរយៈពេល៤ឆ្នាំ លោកបានកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សាភិបាល និងអភិបាលរបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited នៅក្នុងប្រទេសស្រីលង្កា។ នៅឆ្នាំ២០១៥ លោក de Zylva ត្រូវបានតែងតាំងតំណែងទាំងអស់នេះ ដើម្បីមើលការខុសត្រូវការងារប្រចាំតំបន់សម្រាប់ក្រុមហ៊ុនរបស់ អិលអូអិលស៊ី គ្រុបនៅប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។
អភិបាល
មុនពេលទទួលបានមុខតំណែងបច្ចុប្បន្ន លោក Dias ធ្លាប់ជាអតីតនាយកបច្ចេកវិទ្យាព័ត៌មាន និងអភិបាលនៃក្រុមហ៊ុន អិលអូអិលស៊ី ហូលឌីង ភីអិលស៊ី ជាអភិបាល/អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី និងជាស្ថាបនិកនៃកម្មវិធីទូរសព្ទចល័តអាយផេ។ លោកបានបញ្ចប់បវិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester។ លោកជាសមាជិកនៃ Chartered Institute of Management Accountants ដែលជា Chartered Global Management Account ជាសមាជិកនៃ British Computer Society និងជាសមាជិកនៃ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក Dias បានចូលរួមចំណែកជាមួយ អិលអូអិលស៊ី គ្រុប និងវិស័យព័ត៌មានវិទ្យាក្នុងស្រុក ជាមួយនឹងបទពិសោធន៍ ៣០ ឆ្នាំ របស់គាត់ ហើយលោកមានជំនាញទៅលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ធនាគារ និងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងផលិតកម្ម។ ដោយមានការទទួលស្គាល់នូវស្នាដៃរបស់លោកក្នុងការរួមចំណែកជាមួយក្រុមហ៊ុន លោក ទទួលបានពានរង្វាន់ CSSL ClO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិ ការណ៍ដែលរៀបចំឡើងដោយ Certified Management Accountants នៃប្រទេសស្រីលង្កា។ នៅក្នុងឆ្នាំ២០២០ ជាឆ្នាំដែលលោកមាន កិត្តិយសបំផុត ដោយលោកត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធី Global CIO Hall of Fame 2020 និងជាអ្នកឈ្នះពានរង្វាន់ Global CIO100 ប្រចាំឆ្នាំ២០២០ ពីអាយឌីជីសហរដ្ឋអាមេរិក (IDG USA)។
អភិបាល
លោក Samaraweera ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានសញ្ញាបត្រវិទ្យាសាស្ត្ររូបវិទ្យា ជំនាញឯកទេសផ្នែកស្ថិតិ ពីសកលវិទ្យាល័យ Sri Jayawardenepura។ លោកក៏បានប្រលងបញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered institute of Accountant នៅចក្រភពអង់គ្លេស។ ក្នុងឆ្នាំ២០១៤ លោក Samaraweera បានចាប់ផ្ដើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវការវិនិយោគ និងបានចូលបម្រើការជាមួយ អិលអូអិលស៊ី គ្រុប នៅ៣ឆ្នាំក្រោយ។ ក្រោយមក លោកបានបម្រើការជាអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទពិសោធន៍ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗ ការធ្វើផែនការយុទ្ធសាស្ត្រ ការវិនិយោគ និងការទិញយកភាគហ៊ុនក្រុមហ៊ុន។
អភិបាលឯករាជ្យ
លោក Wijesinha ជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានបទពិសោធន៍ជាង ២៧ឆ្នាំ នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់អតិថិជន ទាំងការវិនិយោគចំនួនតិច និងចំនួនច្រើន។ លោកមានចំណេះដឹង និងជំនាញយ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានជំនាញឯកទេសផ្នែកវិនិយោគ និងការរៀបចំផែនការចូលនិវត្តន៍ ប្រាក់សោធននិវត្តជាក្រុម និង ប្រាក់សោធននិវត្តដោយស្ម័គ្រចិត្ត (KiwiSaver - Superannuation)។ ចំណេះដឹងរបស់លោកលើវិស័យសហគ្រាសបច្ចុប្បន្ន បទប្បញ្ញត្តិ/ច្បាប់ និងតម្រូវការទីផ្សារ គួបផ្សំនឹងការយល់ដឹងច្រើនអំពីទីផ្សារបច្ចុប្បន្ន អាចឱ្យលោកអនុវត្តការងាររបស់លោកបានស្តង់ដារខ្ពស់។ បច្ចុប្បន្នលោកកំពុងបម្រើការជាអភិបាល/ម្ចាស់ភាគហ៊ុន និងជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសំខាន់នៅក្រុមហ៊ុន Trilogy Financial Solutions NZ Limited (TFS)។ ក្រៅពីនេះ លោកក៏ជាសមាជិកនៃ Wealthpoint Financial Adviser Provider (FAP) ដែលជាបណ្តាញអ្នកផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ ហើយលោកក៏មានអាជ្ញាបណ្ណក្នុងការផ្តល់ប្រឹក្សានៅក្នុងប្រទេសនូវែលសេឡង់។ លោកក៏ជាសមាជិកយ៉ាងសកម្មនៃគណៈកម្មាធិការវិនិយោគ របស់ Wealthpoint ផងដែរ។ មុនពេលបម្រើការជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ លោក Chitral ធ្លាប់បម្រើការនៅធនាគារ Citibank ជាភ្នាក់ងារជួញដូររូបិយបណ្ណ ទីផ្សារវិនិយោគសាច់ប្រាក់ និងបណ្ណបំណុល នៅក្នុងការចូលទីផ្សារមូលដ្ឋាន និងទីផ្សារជួញដូរ។ លោកធ្លាប់បម្រើការក្នុងមុខតំណែងជាហេរញ្ញិកប្រចាំប្រទេស នៅធនាគារ Citibank ក្នុងប្រទេសស្រីលង្កា និងជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលទទួលខុសត្រូវលើការគ្រប់គ្រងសន្ទនីយភាព មូលធន និងតារាងតុល្យការរបស់ធនាគារ (ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០០៣)។
អភិបាលឯករាជ្យ
លោក Moormarn ជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានបទពិសោធន៍ចម្រុះក្នុងមុខតំណែងផ្សេងៗ និងបានធ្វើការនៅតាមប្រទេសផ្សេងៗជាច្រើន មុនពេលទទួលបានមុខតំណែងគ្រប់គ្រងជាន់ខ្ពស់របស់លោក។ លោកមានជំនាញរឹងមាំក្នុង ការគ្រប់គ្រងការផ្លាស់ប្តូរ ការគ្រប់គ្រងធនធានមនុស្ស និងជំនាញសវនកម្មផ្ទៃក្នុង។ នៅឆ្នាំ១៩៧១ លោកបានចាប់ផ្ដើមអាជីពរបស់គាត់នៅ ផ្នែកបរទេសជាមួយធនាគារ ABN AMRO ប្រទេសហូឡង់។ ២ឆ្នាំក្រោយមក នៅឆ្នាំ១៩៧៣ លោកបានផ្លាស់ការងារទៅប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ១៩៩២ លោកបានចាប់ផ្ដើមការងារជាប្រធានគ្រប់គ្រងប្រចាំតំបន់នៃធនាគារឯកជនរបស់ AB AMRO នៅអាមេរិកឡាទីន បន្ទាប់មក ចាប់តាំងពីឆ្នាំ១៩៩៤ លោកបានក្លាយទៅជាប្រធានគ្រប់គ្រងប្រចាំប្រទេស នៃធនាគារ AB AMRO នៅក្នុងប្រទេសផ្សេងៗទៀតមួយចំនួនដូចជា ស្រីលង្កា ហ្វីលីពីន និងវៀតណាម។ បន្ទាប់ពីបទពិសោធន៍ការងារយៈពេល ១១ ឆ្នាំនេះមក លោកបានបន្តបំពេញការងារប្រឹក្សាយោបល់ផ្សេងៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុចាប់ពីឆ្នាំ២០០៥ ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
អភិបាលឯករាជ្យ
លោក Wijesiriwardana, បច្ចុប្បន្នជាអភិបាលឯករាជ្យរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ ជាមួយបទពិសោធន៍ជាង២០ឆ្នាំ មកពី ជិត៣០ប្រទេស លោក Wijesiriwardana ក៏ជាទីប្រឹក្សាផ្តល់យោបល់មានជំនាញខ្ពស់លើផ្នែកអភិវឌ្ឍហិរញ្ញវត្ថុអន្តរជាតិផងដែរ។ បទពិសោធន៍ របស់គាត់គ្របដណ្តប់លើជំនាញនៃផ្នែកសំខាន់ៗ រួមទាំងការកសាងសមត្ថភាពក្នុងវិស័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសម្រាប់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME)។ មិនត្រឹមតែប៉ុណ្ណោះ លោកមានជំនាញច្បាស់លាស់លើការរៀបចំអាជីវកម្មនិងយុទ្ធសាស្ត្រ ការអភិវឌ្ឍប្រព័ន្ធ បរិយាប័ន្នហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាពការងារក្នុងស្ថាប័នហិរញ្ញវត្ថុ ដោយផ្តោតទៅលើហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម បរិវត្តកម្មស្ថាប័ន ការរចនាផលិតផល និងការកែលម្អដំណើរការ។ អំឡុងពេលលោកបម្រើការនៅក្នុងវិស័យធនាគារ លោកធ្លាប់បានរៀបចំ និងវាយតម្លៃសំណើ គម្រោង និងត្រួតពិនិត្យគម្រោងនានា មុនពេលលោកបម្រើការជាទីប្រឹក្សាផ្តល់យោបល់។ ក្នុងអំឡុងពេលនោះ លោកមានការទទួលខុសត្រូវចំពោះ ហិរញ្ញូប្បទានឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន ការរៀបចំឥណទាន ឡើងវិញ ការប្រមូលផ្ដុំប្រាក់កម្ចីពីម្ចាស់កម្ចីផ្សេងៗ និងការធ្វើភតិសន្យាហិរញ្ញវត្ថុ។ លោកក៏ទទួលបន្ទុកការងារទៅលើការគ្រប់គ្រង និងបង្កើតសេវា គាំទ្រហិរញ្ញវត្ថុរួមមាន គ្រប់គ្រងថវិកា ការត្រួតពិនិត្យ ការរៀបចំគម្រោង ការត្រួតពិនិត្យគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (MIS) ។ គាត់ក៏បាន ទទួលបន្ទុកគ្រប់គ្រង និងអភិវឌ្ឍសេវាកម្មជំនួយហិរញ្ញវត្ថុ រួមទាំងថវិកា និង ការធ្វើផែនការ គណនេយ្យ និង MIS ។ លោក Wijesiriwardana បានចូលបម្រើការជាមួយ LOLC (Cambodia) Plc. ក្នុងខែមករា ឆ្នាំ២០១៥។