ប្រូម៉ូសិន
ប្រូម៉ូសិន
ខេត្តសៀមរាប ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចំាឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាស្តីអំពី “បរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ភាពធន់ និងនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា” នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារសុខា ខេត្តសៀមរាប។
សន្និសីទនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពី លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC), នាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុ នាយកប្រតិបត្តិធនាគារ និយ័តករមកពីក្រសួងពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជា (NBC) ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ៣០០នាក់។
គោលបំណងនៃសន្និសីទប្រចាំឆ្នាំ២០២៣ដ៏សំខាន់នេះ ធ្វើឡើងផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ដូចជា៖
១. ការឆ្លុះបញ្ចាំងពីស្ថានភាព និងលក្ខណៈនៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពរបស់វិស័យ ហិរញ្ញវត្ថុ បញ្ហាប្រឈម និងឱកាស
២. ការចែករំលែកពីដំណើរការ និងការអនុវត្តល្អៗ នៃយន្តការហិរញ្ញវត្ថុសម្រាប់ការគាំទ្រ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ហិរញ្ញប្បទានបៃតង និងទឹកស្អាតនិងអនាម័យ
៣. ការពង្រឹងភាពធន់សម្រាប់វិស័យ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍
៤. ការពិនិត្យឡើងវិញពីបញ្ហាប្រឈម ឱកាស និងសេចក្តីថ្លែងការរួមនៃអង្គសន្និសីទ ស្តីពីការពង្រឹងបរិយាបន្ននៅកម្ពុជាប្រកបដោយទំនួលខុសត្រូវ និងនិរន្តភាព។
Publish date: November 24, 2023
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved