ប្រូម៉ូសិន
ប្រូម៉ូសិន
ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេក្នុងប្រទេសកម្ពុជា ក៏ដូចជាស្ថាប័នមួយដែលមានការរីកចម្រើនប្រកបដោយស្ថិរភាព និងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែបទៅដល់និយោជិត អិលអូអិលស៊ី តែងតែបង្កើតសកម្មភាពថ្មីៗដើម្បីបណ្តុះសមត្ថភាពបុគ្គលិកបន្ថែមគ្រប់ផ្នែក ជាក់ស្តែងតាមរយៈកម្មវិធី Digital Ambassador Junior ដែល អិលអូអិលស៊ី បានរៀបចំបង្កើតឡើងថ្មីៗនេះ។
គោលបំណងនៃការបង្កើតកម្មវិធី Digital Ambassador Junior នេះឡើង គឺដើម្បីបណ្តុះសមត្ថភាពបុគ្គលិក និងអភិវឌ្ឍន៍ផ្នត់គំនិតទាក់ទងនឹងផលិតផល និងសេវាកម្មឌីជីថល ជាពិសេសការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការបំពេញការងារទៅដល់បុគ្គលិកហាត់ការរបស់ អិលអូអិលស៊ី នៅគ្រប់សាខាទូទាំងប្រទេស ដែលទើបតែបញ្ចប់ការសិក្សា និងពុំទាន់មានបទពិសោធន៍ការងារ។ តាមរយៈកម្មវិធីនេះ បុគ្គលិកហាត់ការ នឹងត្រូវអនុវត្តន៍ការងារជាក់ស្តែងទៅតាមផែនការការងារដែល អិលអូអិលស៊ី បានរៀបចំជូន មានឱកាសទំនាក់ទំនងផ្ទាល់ជាមួយដៃគូអាជីវកម្ម និងអតិថិជនរបស់ អិលអូអិលស៊ី។ លើសពីនេះ អ្នកហាត់ការទាំងអស់ នឹងទទួលបានការបណ្តុះបណ្តាលបង្ហាត់បង្រៀនពីអ្នកជំនាញ ដើម្បីពង្រឹងសមត្ថភាពក្នុងអាជីពការងារប្រកបដោយវិជ្ជាជីវៈ ព្រមទាំងទទួលបានអត្ថប្រយោជន៍លើកទឹកចិត្តបន្ថែមទៀតផង។
គួរបញ្ជាក់ផងដែរ Digital Ambassador Junior គ្រាន់តែជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនផ្សេងទៀតដែល អិលអូអិលស៊ី បានបង្កើតឡើងសម្រាប់បុគ្គលិកតែប៉ុណ្ណោះ។ លោកអ្នកក៏អាចចូលរួមជាមួយគ្រួសារ អិលអូអិលស៊ី ដើម្បីទទួលបានអត្ថប្រយោជន៍ពិសេសៗទាំងនេះបានដែរ តាមរយៈឱកាសការងារថ្មីៗដែលផ្សព្វផ្សាយនៅគ្រប់បណ្តាញសង្គមណាមួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖
គេហទំព័រ (www.lolc.com.kh)
បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី
- ហ្វេសប៊ុក៖ LOLC Cambodia HR [ https://www.facebook.com/lolccambodiahr ]
- លីងអ់ុីន៖ LOLC Cambodia [ https://www.linkedin.com/company/lolccambodia/ ]
- តេឡេក្រាម៖ LOLC Cambodia HR [ https://t.me/lolccareers ]
លេខទូរសព្ទ៖ 081 900 326 / 087 400 277 / 081 600 955
Publish date: December 6, 2023
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved