ប្រូម៉ូសិន
ប្រូម៉ូសិន
អិលអូអិលស៊ី មានកិត្តិយសបន្តផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អាជីវករ ក៏ដូចជាអតិថិជនដែលប្រើប្រាស់ អិលអូអិលស៊ី KHQR សម្រាប់ទទួលការទូទាត់ពីអតិថិជនក្នុងការលក់ដូរ និងទទួលការទូទាត់ប្រាក់នានា ពីធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ។
ជាមួយលក្ខខណ្ឌកែប្រែថ្មីដូចខាងក្រោម៖
• សុពលភាពលក្ខខណ្ឌកែប្រែថ្មី៖ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
• ទទួលប្រាក់ពីធនាគារ/ស្ថាប័នហិរញ្ញវត្ថុដែលជាដៃគូ
• ទឹកប្រាក់ទទួលបានមានចំនួន ១.០០០ រៀល ឬ ០,២៥ ដុល្លារក្នុង១ថ្ងៃ សម្រាប់ការទទួលការទូទាត់ពីអតិថិជនម្នាក់
• ផ្តល់ជូនសម្រាប់អតិថិជន ៥នាក់ដំបូងក្នុង ១ថ្ងៃ
• ទំហំទឹកប្រាក់ទូទាត់អប្បបរមាចាប់ពី ១ ដុល្លារ ឬ ៤.០០០ រៀល
• ទឹកប្រាក់រង្វាន់នឹងផ្តល់ជូននៅថ្ងៃសុក្ររៀងរាល់សប្ដាហ៍
• អតិថិជនម្នាក់ទទួលបានទឹកប្រាក់សរុប ៣០ម៉ឺនរៀលប៉ុណ្ណោះ (ទឹកប្រាក់ទទួលបានគិតចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣)
• កម្មវិធីពិសេសនេះ មិនផ្តល់ជូនសម្រាប់បុគ្គលិក អិលអូអិលស៊ី នោះទេ។
អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។ រួសរាន់ប្រើប្រាស់ អិលអូអិលស៊ី KHQR ចាប់ពីថ្ងៃនេះដើម្បីទទួលបានការបន្ថែមជូនដ៏អស្ចារ្យ និងភាពងាយស្រួលក្នុងការទទួលប្រាក់ពីអតិថិជន និងមនុស្សជុំវិញខ្លួន។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved