អិលអូអិលស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវេជ្ជសាស្រ្តសុខាភិបាលក្នុងស្រុកធំៗចំនួន​ ៦ លើកកម្ពស់សេវាព្យាបាល និងពិនិត្យសុខភាពក្នុងស្រុក

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវេជ្ជសាស្រ្តសុខាភិបាលក្នុងស្រុកធំៗចំនួន​ ៦ រួមមាន៖
1. មន្ទីរព្យាបាលធ្មេញ អាយអិមអាយ (IMI Dental Clinic)
2. មន្ទីរសម្រាកព្យាបាល ខេអេស (Clinic Sok Koung, Clinic KS)
3. គ្លីនិកឯកទេស អេគីប (EKiP GI & Liver Specialist Clinic)
4. មេត្តា ឯកទេសភ្នែកកុមារ (Meta Children's Eye Specialists)
5. អ.ឌី.គីតូហ្វាស្ទីង (RD Keto FastingCambodia)
6. មជ្ឃមណ្ឌលបណ្តុះបណ្តាល ខេមខេភីអាយ (Camkpi Professional Academy)

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) និងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំង ៦។ គោលបំណងនៃកិច្ចសហការគ្នានេះ​ កើតចេញមកពីការសម្លឹងឃើញពីភាពសំខាន់នៃវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាជំរុញ​ និងពង្រីកវិសាលភាពនៃការប្រើប្រាស់សេវាថែទាំសុខភាពនៅកម្ពុជា។ តាមរយៈភាគីសហការដែលសុទ្ធសឹងជាក្រុមហ៊ុនវេជ្ជសាស្រ្តសុខាភិបាលក្នុងស្រុកដែលពោរពេញដោយវេជ្ជបណ្ឌិតឯកទេសជំនាញផ្សេងៗគ្នា ដែលបានផ្តល់សេវាកម្មប្រកបដោយស្តង់ដារ​ក្នុងការព្យាបាលអ្នកជំងឺ។ ទាំងនេះបានសបញ្ជាក់ឱ្យឃើញថាសេវាសុខាភិបាលក្នុងស្រុកកំពុងរីកលូតលាស់ប្រកបដោយគុណភាពមិនចាញ់ប្រទេសជិតខាងឡើយ។

អិលអូអិលស៊ី ពិតជាមាន​សេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការក្លាយខ្លួនជាដៃគូរសហការ ជាមួយក្រុមហ៊ុនវេជ្ជសាស្រ្តសុខាភិបាលក្នុងស្រុកធំៗទាំង ៦ ខាងលើ ជាពិសេសការរួមចំណែកគាំទ្រដល់វិស័យសុខាភិបាលក្នុងស្រុក។ លើសពីនេះ ការចុះហត្ថលេខាលើអនុស្សរណៈនេះបាននាំមកនូវភាពងាយស្រួលក្នុងការទូទាត់ប្រាក់ទៅមក ប្រកបដោយ សុវត្ថិភាពខ្ពស់ និងទាន់សម័យដល់អតិថិជនរបស់ដៃគូរសហការ។ សម្រាប់អតិថិជនដែលប្រើប្រាស់សេវាធនាគារចល័ត iPay Cambodia នឹងទទួលបានការបញ្ចុះតម្លៃពិសេសបន្ថែមសម្រាប់ការត្រួតពិនិត្យសុខភាព ឬសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលទាំង ៦ ដែលបានរៀបរាប់ខាងលើដោយគ្រាន់តែស្គែនទូទាត់ប្រាក់តាមរយៈ iPay Cambodia។ យើងសង្ឃឹមថាកិច្ចសហការមួយនេះ នឹងជួយពង្រីកសក្តានុពលសេវាសុខាភិបាលក្នុងស្រុកឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

Publish date: December 12, 2023