ប្រូម៉ូសិន
ប្រូម៉ូសិន
ខេត្តកែប ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣៖ អិលអូអិលស៊ី (LOLC) បានចូលរួមជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅបុណ្យសមុទ្រជុំទី១០ នៅខេត្តកែប។ យុទ្ធនាការណ៍ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបឱ្យមានការយល់ដឹងតាមរយៈការចែកជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដោយឥតគិតថ្លៃ និងមានសម្ភារផ្សព្វផ្សាយមួយចំនួនតាមរយៈការតាំងពិព័រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗ រួមមាន មួក ប្រតិទិន ឆ័ត្រ ផ្លិត កែវ សម្រាប់ចែកជូននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា ការចូលរួមជួយសង្គមជាការងារសំខាន់ចាំបាច់ដូចដែលយើងបានរួមគ្នាធ្វើកន្លងមកមានជាអាទិ៍៖ ការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការផ្សព្វផ្សាយអប់រំពីបញ្ហាអនាម័យតាមសាលារៀន និងសុវត្ថិភាពចរាចរណ៍ ជាដើម និងបានឧបត្ថម្ភគាំទ្រជាមធ្យោបាយសម្ភារបម្រើដល់ការងារសង្គមនានាផងដែរ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ និងក្រុមហ៊ុនទេសចរណ៍ធូវើលដ៍ 2world ,វើលដ៍ផប World Pop ជួយឧបត្ថម្ភការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី (LOLC) តែងតែសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាញឹកញាប់តាមរយៈការផ្តល់ជូននូវខិត្តប័ណ្ណព័ត៌មាន និងសម្ភារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាជំរុញបន្ថែមដល់វឌ្ឍនភាពសង្គមជាតិកម្ពុជាទាំងមូល។
Publish date: December 3, 2023
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved