គណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលជួយក្រុមប្រឹក្សាភិបាលក្នុងការបំពេញនូវការទទួលខុសត្រូវទាក់ទងទៅនឹងការត្រួតពិនិត្យផ្ទៃក្នុង ការត្រួតពិនិត្យការងារ ការប្រតិបត្តិតាមតម្រូវការច្បាប់ និងបទបញ្ញត្តិនានា។‌ គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖

 ធានាឱ្យបាននូវសុក្រឹត្យភាពនៃបញ្ជីហិរញ្ញវត្ថុ។

 ធានាឱ្យបាននូវប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។

 ពិនិត្យឡើងវិញលើការបំពេញកាតព្វកិច្ចរបស់សវនករផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។

 ត្រួតពិនិត្យឡើងវិញលើទំហំនៃកាតព្វកិច្ច និងការបំពេញតួនាទីរបស់សវនករឯករាជ្យ។

 ត្រួតពិនិត្យឡើងវិញលើប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងដោយអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ។

 ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។

 ប្រជុំយ៉ាងតិចណាស់រៀងរាល់មួយត្រីមាសម្តង។

គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ គណនេយ្យច្បាប់ និង/ឬ ធនាគារ។ បច្ចុប្បន្ននេះ គណៈកម្មាធិការសវនកម្ម មានសមាសភាពដូចខាងក្រោម៖

ល.រ

ឈ្មោះ

មុខតំណែង

តួនាទីក្នុងគណៈកម្មាធិការ

Hans Michael Theodor Moormann

អភិបាលឯករាជ្យ

ប្រធាន

Brindley Chrishantha Gajanayake de Zylva

ប្រធានក្រុមប្រឹក្សាភិបាល

សមាជិក

Indrajith Wijesiriwardana

អភិបាលឯករាជ្យ

សមាជិក


គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម

គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម គឺជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលតាមដានការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យ និងការងារប្រតិបត្តិតាម ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖ 
‌• ធានាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធិភាព សម្រាប់ដំណើរការអាជីវកម្ម។
‌• ធានាឱ្យមាននូវគោលនយោបាយដែលសមស្រប។
‌• ប្រជុំយ៉ាងហោចណាស់រៀងរាល់មួយត្រីមាសម្តង។
‌• ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ។ បច្ចុប្បន្ន គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម មានសមាសភាពដូចខាងក្រោម៖  

ល.រ

ឈ្មោះ

មុខតំណែង

តួនាទីក្នុងគណៈកម្មាធិការ

Hans Michael Theodor Moormann

អភិបាលឯករាជ្យ

ប្រធាន

Brindley Chrishantha Gajanayake de Zylva

ប្រធានក្រុមប្រឹក្សាភិបាល

សមាជិក

Francisco Kankanamalage Conrad Prasad Nirosh Dias

អភិបាល

សមាជិក


គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ

គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលត្រួតពិនិត្យលើរចនាសម្ព័ន្ធស្ថាប័នប្រកបដោយប្រសិទ្ធភាពសម្រាប់ដំណើរការប្រតិបត្តិការ ហើយមានធនធានមនុស្សដែលមានលក្ខណៈប្រកួតប្រជែង មានគោលនយោបាយទូទាត់សំណង និងពិនិត្យមើលលើការអនុវត្ត។
‌គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖
‌• វិភាគរាល់ទិដ្ឋភាពនៃគោលការណ៍គ្រប់គ្រងធនធានមនុស្ស រួមទាំងបញ្ហាផ្តល់លាភការ។
‌• ធានានូវប្រសិទ្ធិភាព និងភាពពេញលេញ នៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានមនុស្ស។
‌• ដាក់សំណើសុំការទូទាត់សម្រាប់អភិបាលចំពោះម្ចាស់ភាគហ៊ុន និងធានាចំណាត់ការដែលយុត្តិធម៌ ចំពោះរាល់និយោជិក។
‌• ធានាការអនុលោមតាមយ៉ាងពេញលេញ នូវគោលការណ៍គ្រប់គ្រងធនធានមនុស្សជាមួយច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
‌• ប្រជុំយ៉ាងតិចរៀងរាល់មួយត្រីមាសម្តង។
‌• ‌រាយការណ៍ជូនក្រុមប្រឹក្សាភិបាល។

‌គណៈកម្មាធិការតែងតាំងនិងផ្តល់តម្លៃការ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស ច្បាប់ និងធនាគារ។ បច្ចុប្បន្ន គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ មានសមាសភាពដូចខាងក្រោម៖  

ល.រ

ឈ្មោះ

មុខតំណែង

តួនាទីក្នុងគណៈកម្មាធិការ

Indrajith Wijesiriwardana

អភិបាលឯករាជ្យ

ប្រធាន

Francisco Kankanamalage Conrad Prasad Nirosh Dias

អភិបាល

សមាជិក

Dulip Rasika Samaraweera

អភិបាល

សមាជិក


គណៈកម្មាធិការ IT Steering

គណៈកម្មាធិការ IT Steering ជាគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាលដែលទទួលបន្ទុកពិនិត្យលើការអភិវឌ្ឍ និងបញ្ហានានាដែលទាក់ទងទៅនឹងបច្ចេកវិជ្ជាព័ត៌មាន។ គណៈកម្មការនេះត្រូវមានតួនាទីចំបងដូចខាងក្រោម៖
‌• ធានាថាការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន ធ្វើឡើងដោយមានតុល្យភាពរវាងហានិភ័យ និងអត្ថប្រយោជន៍ទទួលបាន ហើយថវិកាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
‌• ផ្តល់អនុសាសន៍ជាអាទិភាព ទៅលើគំនិតផ្តួចផ្តើមបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់អិលអូអិលស៊ី។
‌• ធានាថាផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន ដើរស្របគ្នាទៅនឹងផែនការអាជីវកម្ម។
• ត្រួតពិនិត្យ និងតាមដានការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន។
គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលដែលមានជំនាញទាក់ទងនឹងការងារបច្ចេកវិជ្ជា។ បច្ចុប្បន្ន គណៈកម្មាធិការ IT Steering មានសមាសភាពដូចខាងក្រោម៖

ល.រ

ឈ្មោះ

មុខតំណែង

តួនាទីក្នុងគណៈកម្មាធិការ

Francisco Kankanamalage Conrad Prasad Nirosh Dias

អភិបាល

ប្រធាន

Brindley Chrishantha Gajanayake de Zylva

ប្រធានក្រុមប្រឹក្សាភិបាល

សមាជិក

Indrajith Wijesiriwardana

អភិបាលឯករាជ្យ

សមាជិក