ប្រាក់កម្ចីក្រុមគឺត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់អតិថិជនដែលមានតម្រូវការដើមទុនតិចតួចសម្រាប់ប្រើប្រាស់ក្នុង អាជីវកម្មខ្នាតតូចរបស់ពួកគេ។ អតិថិជនគោលដៅរបស់ប្រាក់កម្ចីក្រុម គឺជាអ្នកទាំងឡាយណាដែលបច្ចុប្បន្នមានអាជីវកម្មខ្នាតតូច ហើយត្រូវការដើមទុនរហូតដល់ ៨.០០០.០០០ រៀល ឬ សមមូលនឹងប្រាក់ដុល្លារ ឬ ប្រាក់បាត សម្រាប់ធ្វើដើមទុន ឬទិញ ទ្រព្យសម្បត្តិផ្សេងៗ។ អតិថិជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យខ្ចីប្រាក់ត្រូវបង្កើតជាក្រុមធានាដែលមានសមាជិកចាប់ពី ២ទៅ ៧នាក់ ហើយរស់នៅក្នុងសហគមន៍របស់ពួកគេ។
ប្រាក់កម្ចីក្រុមផ្ដល់ឲ្យអតិថិជននូវផលប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- មិនតម្រូវឱ្យមានអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ
- ផ្ដល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬនៅសហគមន៍ ឬក៏តាមរយៈភ្នាក់ងារផ្សេងៗ ដែលជាដៃគូសហការរបស់អិលអូអិលស៊ី
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម
- ផ្ដល់ភាពងាយស្រួល និងមានភាពបត់បែនក្នុងការចងក្រងក្រុមធានា