គណនីបញ្ញើសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការដោយមិនកំណត់ចំនួនទឹកប្រាក់។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីបញ្ញើសំចៃ ជាមួយអិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។
អត្ថប្រយោជន៍នៃគណនីបញ្ញើសំចៃ៖
- បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
- ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
- មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល ដុល្លារ និងបាត)
- ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យអិលអូអិលស៊ី
- ផ្តល់ជូន ប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា
- ចុះឈ្មោះប្រើប្រាស់ iPay Cambodia ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនអស់កម្រៃសេវា