ប្រព័ន្ធគណនាប្រាក់កម្ចី នឹងជួយលោកអ្នកក្នុងការគណនាចំនួនទឹកប្រាក់ដែលត្រូវសងប្រចាំខែ។ ប្រព័ន្ធនេះអាចឱ្យលោកអ្នកប៉ាន់ប្រមាណចំនួនទឹកប្រាក់ដែលត្រូវបង់ប្រចាំខែ ដោយផ្អែកទៅលើទំហំកម្ចី រយៈពេលខ្ចី អត្រាការប្រាក់ និងរបៀបបង់សង សម្រាប់លោកអ្នកដែលមានបំណងចង់ដាក់ពាក្យស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
ការណែនាំពីវិធីប្រើប្រាស់៖
- ១. បញ្ចូលចំនួនប្រាក់កម្ចី
- ២. ជ្រើសរើសរូបិយប័ណ្ណ៖ ប្រាក់រៀល ដុល្លារ ឬបាត
- ៣. បញ្ចូលរយៈពេលជាខែ
- ៤. បញ្ចូលអត្រាការប្រាក់ប្រចាំខែ
- ៥. ជ្រើសរើសរបៀបបង់សង៖ រំលស់ថយ ឬ រំលស់ថេរ
- ៦. ចុចលើប៊ូតុងគណនា
សម្គាល់ៈ
- ការគណនាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាដំណឹងប៉ុណ្ណោះ និងអាចមានការកែប្រែ។
- សម្រាប់តម្រូវការប្រើប្រាស់សេវាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀត សូមធ្វើការទំនាក់ទំនងជាមួយសាខារបស់យើងខ្ញុំណាមួយដែលនៅជិតលោកអ្នកបំផុត។