បរិបទហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានគេមើលឃើញថាគួរឱ្យទុកចិត្ត ហើយនឹងកំពុងរីកចម្រើនក្នុងទិសដៅសុទិដ្ឋិនិយម។ នេះជាសក្តានុពលសម្រាប់ទាក់ទាញវិនិយោគិន។ លើសពីនេះទៅទៀត វាបានជួយអិលអូអិលស៊ីក្នុងការធានា និងធ្វើពិពិធកម្មការគាំទ្រមកពីដៃគូផ្តល់ប្រាក់កម្ចីដូចជា៖ ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍(DFIs) ធនាគារក្រៅប្រទេស ធនាគារក្នុងស្រុក និងការិយាល័យគ្រប់គ្រងមូលនិធិក្រៅប្រទេស។ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ អិលអូអិលស៊ី តែងតែជ្រើសរើសអ្នកផ្តល់ប្រាក់កម្ចីដោយផ្អែកលើតម្លាភាពនៃថវិកា, ក្របខ័ណ្ឌសម្រាប់ប្រឆាំងនឹងការលាងលុយកខ្វក់ និងការស្គាល់អតិថិជន (AML / KYC), ភាពជាដៃគូយូរអង្វែង, ជាចុងក្រោយ ទំនុកចិត្ត និងភាពជឿជាក់ទៅលើអ្នកផ្តល់មូលនិធិ។